11. តើអ្នកណាដែលឲ្យអ្វីមកអញជាមុន បានជាអញត្រូវសងគេវិញ សារពើទាំងប៉ុន្មានដែលនៅក្រោមមេឃជារបស់ផងអញទេតើ។
12. អញមិនទាន់ឈប់និយាយពីជើង និងកំឡាំងវា ឬពីរាងដ៏សមសួនរបស់វានៅឡើយ
13. តើមានអ្នកណាអាចនឹងពន្លាត់ស្បែកវាបាន តើអ្នកណាហ៊ានដាក់បង្ហៀរក្នុងមាត់វា
14. តើអ្នកណាអាចនឹងបើកមាត់វាបាន ធ្មេញវានៅព័ទ្ធជុំវិញគួរស្ញែងខ្លាច
15. ស្រកាវាជាទីអំនួតដល់វា ក៏ជាប់គ្នាដូចជាត្រា
16. មួយៗជិតស្និទ្ធគ្នា ដល់ម៉្លេះបានជាខ្យល់ចូលមិនបានផង
17. មួយប្រទល់នឹងមួយ ហើយក៏ជាប់ៗគ្នា និងផ្តាច់ចេញពីគ្នាមិនបានឡើយ
18. កាលណាវាព្រួសទឹកចេញ នោះក៏បែកជាពន្លឺ ភ្នែកវាក៏ដូចជាអរុណរះ
19. មានអណ្តាតភ្លើងចេញពីមាត់វា ហើយផ្កាភ្លើងហើរចេញមកដែរ
20. មានផ្សែងចេញពីរន្ធច្រមុះវាដូចពីឆ្នាំង ឬពីថ្លាងដែលពុះ
21. ខ្យល់ដង្ហើមវាបង្កាត់ភ្លើងឡើង ហើយមានអណ្តាតភ្លើងចេញពីមាត់វាមក
22. នៅត្រង់កវាមានកំឡាំងណាស់ ហើយសេចក្តីស្ញែងខ្លាច ក៏លោតកញ្ឆេងនៅមុខវា
23. សាច់ស្រទាប់របស់វាក៏ជាប់ៗគ្នា ក៏មាំណាស់ និងបកចេញមិនបាន