8. តើឯងចង់រំលុបរំលាងទាំងសេចក្តីវិនិច្ឆ័យរបស់អញផងឬ តើឯងនឹងកាត់ទោសដល់អញឲ្យតែឯងបានសុចរិតឬអី
9. តើឯងមានដៃដូចព្រះដែរឬ តើឯងចេះបញ្ចេញសំឡេងជាផ្គរដូចជាទ្រង់បានឬទេ។
10. ចូរឯងតែងខ្លួន ដោយសេចក្តីរុងរឿង និងសេចក្តីខ្ពង់ខ្ពស់ឥឡូវ ចូរប្រដាប់ខ្លួនដោយកិត្តិយស និងសិរីល្អចុះ
11. ចូរឲ្យឯងកំចាយសេចក្តីកំហឹងឯង ឲ្យសុសសាយទៅ ហើយបង្ក្រាបគ្រប់ទាំងមនុស្ស ដែលមានឫកខ្ពស់ ដោយ១ក្រឡេកភ្នែកចុះ
12. ចូរមើលទៅគ្រប់ទាំងមនុស្សឆ្មើងឆ្មៃ ហើយបន្ទាបគេ ចូរជាន់ឈ្លីពួកមនុស្សអាក្រក់នៅកន្លែងដែលគេឈរតែម្តង