15. មើលដំរីទឹក ដែលអញបានបង្កើតមក ដូចឯងដែរ វាស៊ីស្មៅដូចគោ
16. មើល កំឡាំងវានៅត្រង់ចង្កេះ ហើយសេចក្តីប្រឹងប្រែងរបស់វានៅត្រង់សរសៃពោះ
17. វាបក់កន្ទុយ ដូចជាដើមតាត្រៅ ហើយអស់ទាំងសរសៃលោងរបស់វាព័ន្ធពាក់លើគ្នា
18. ឆ្អឹងវាដូចជាបំពង់លង្ហិន ហើយឆ្អឹងជំនីរដូចជាចំរ៉ឹងដែក
19. វាជាការយ៉ាងសំខាន់របស់ព្រះ ហើយព្រះដែលបង្កើតវាក៏បានប្រទានឲ្យមានចង្កូម
20. ឯអាហារវា ក៏ដុះនៅលើភ្នំ ជាកន្លែងដែលសត្វព្រៃទាំងឡាយប្រឡែងគ្នា
21. វាដេកនៅក្រោមម្លប់ឈើ ជាទីកំបាំងក្នុងព្រៃកក់
22. ដើមឈើបាំងម្លប់គ្របលើវា ហើយដើមចាកតាមមាត់ទឹកក៏ព័ទ្ធវាជុំវិញ
23. មើល បើកាលណាទន្លេជន់ឡើង វាមិនភ័យទេ ទោះបើទន្លេដូចយ៉ាងទន្លេយ័រដាន់ឡើងលិចមាត់ច្រាំងក៏ដោយ គង់តែវាមានចិត្តរឹងត្អឹងដែរ
24. តើនឹងចាប់បានក្នុងកាលដែលកំពុងនៅភ្នែកបើក ឬនឹងខ្លុះច្រមុះវាដោយដែកចោះបានឬទេ។