1. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដល់យ៉ូបទៀតថា
2. ឯងដែលប្រកាន់ទោសដូច្នេះ តើនឹងធ្វើឲ្យព្រះដ៏មានគ្រប់ព្រះចេស្តារាងចាលឬ ឯងដែលបន្ទោសដល់ព្រះដូច្នេះ ចូរឆ្លើយមកចុះ។
3. នោះយ៉ូបទូលឆ្លើយដល់ព្រះយេហូវ៉ាថា
4. មើល ទូលបង្គំថោកទាបណាស់ តើនឹងទូលដល់ទ្រង់ដូចម្តេចបាន ទូលបង្គំនឹងដាក់ដៃខ្ទប់មាត់វិញ
5. ទូលបង្គំបាននិយាយម្តងហើយ ឥឡូវមិនឆ្លើយទៀតឡើយ អើ បាននិយាយ២ដងផង តែលែងពោលអ្វីទៀតហើយ។
6. នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលពីក្នុងខ្យល់កួច តបដល់យ៉ូបថា
7. ចូរក្រវាត់ចង្កេះឯង ដូចជាមនុស្សក្លាហានឥឡូវចុះ ដ្បិតអញនឹងសួរឯង ហើយឯងត្រូវប្រាប់ដល់អញ
8. តើឯងចង់រំលុបរំលាងទាំងសេចក្តីវិនិច្ឆ័យរបស់អញផងឬ តើឯងនឹងកាត់ទោសដល់អញឲ្យតែឯងបានសុចរិតឬអី
9. តើឯងមានដៃដូចព្រះដែរឬ តើឯងចេះបញ្ចេញសំឡេងជាផ្គរដូចជាទ្រង់បានឬទេ។
10. ចូរឯងតែងខ្លួន ដោយសេចក្តីរុងរឿង និងសេចក្តីខ្ពង់ខ្ពស់ឥឡូវ ចូរប្រដាប់ខ្លួនដោយកិត្តិយស និងសិរីល្អចុះ