11. ឯសិង្ហចាស់ វាស្លាប់ទៅដោយអត់រំពា ហើយកូនរបស់មេសិង្ហត្រូវខ្ចាត់ខ្ចាយទៅ។
12. រីឯមានសេចក្តី១បានឮមកដល់ខ្ញុំ ដោយសំងាត់ ត្រចៀកខ្ញុំបានទទួលពាក្យខ្សឹបពីដំណើរនោះ
13. នៅវេលាដែលការជាក់ស្តែង កំពុងតែបណ្តាលឲ្យគំនិតកំរើកឡើង នៅពេលយប់ ក្នុងកាលដែលមនុស្សកំពុងដេកលក់ស៊ប់
14. នោះសេចក្តីភ័យខ្លាច ហើយញ័ររន្ធត់បានកើតដល់ខ្ញុំ ក៏ធ្វើឲ្យអស់ទាំងឆ្អឹងខ្ញុំរញ្ជួយផង
15. រួចមានវិញ្ញាណ១កាត់មុខខ្ញុំទៅ ខ្ញុំក៏ព្រឺរោមឡើង
16. វិញ្ញាណនោះក៏ឈប់នឹងនៅ តែខ្ញុំរកសំគាល់ថាជាមានរូបភាពយ៉ាងណាមិនបាន មានតែភាពជារូបនៅមុខខ្ញុំប៉ុណ្ណោះ ខ្ញុំក៏ឮសំឡេងរសាវៗពោលមកថា
17. មនុស្សដែលតែងតែស្លាប់ តើនឹងបានសុចរិតនៅចំពោះព្រះឬ តើនឹងបានបរិសុទ្ធនៅចំពោះព្រះដែលបានបង្កើតខ្លួនមកឬអី
18. មើល ទ្រង់មិនទុកចិត្តនឹងពួកបរិវារទ្រង់ទេ ឯពួកទេវតាទ្រង់ នោះក៏ប្រកាន់ថាមានសេចក្តីអួតអាងដែរ