8. ដងភ្នំជាទីរកស៊ីរបស់វា វាខំស្វែងរកអស់ទាំងស្លឹកខៀវខ្ចី។
9. តើគោព្រៃនឹងសុខចិត្តឲ្យឯងប្រើឬ តើវានឹងនៅជាប់ក្បែរទ្រុងស្មៅរបស់ឯងឬ
10. ឯងអាចនឹងចងគោព្រៃឲ្យភ្ជួរតាមគន្លងបានឬទេ តើវានឹងព្រមរាស់វាលច្រកភ្នំតាមឯងទៅឬទេ
11. តើឯងនឹងទុកចិត្តដល់វា ដោយព្រោះមានកំឡាំងខ្លាំង ឬនឹងទុកការឯងឲ្យវាធ្វើបានឬទេ
12. តើឯងនឹងពឹងវាឲ្យដឹកស្រូវឯងចូលមក ព្រមទាំងប្រមូលស្រូវនៅលានឯងឬទេ។
13. ឯស្លាបសត្វអូសទ្រីចញី វាទទះដោយអំណរ តែចំអេងនឹងស្លាបវា តើជារបស់សត្វកុកឬ
14. វាពងចោលនៅលើដី ក៏បង្ហប់ពងឲ្យក្តៅដោយសារខ្សាច់
15. ដោយឥតនឹកថា ជើងគេនឹងជាន់បំបែកបង់ ឬសត្វព្រៃណានឹងជាន់ឈ្លីទៅទេ
16. វាទុរជនចំពោះកូន ដូចជាមិនមែនរបស់ខ្លួនទេ ហើយដែលវាពងជាឥតប្រយោជន៍នោះ ក៏មិនរវល់ផង
17. ពីព្រោះព្រះទ្រង់បង្អត់ប្រាជ្ញាដល់វា ក៏មិនបានប្រទានឲ្យវាមានយោបល់ដែរ
18. វេលាណាដែលវាចំអើតខ្លួនខ្ពស់ឡើង នោះវាមើលងាយដល់ទាំងសេះ និងអ្នកជិះផង។
19. តើឯងឬអី ដែលឲ្យសេះមានកំឡាំង តើឯងឬអីដែលតាក់តែង ឲ្យសេះមានសក់ដែលរលាស់ ដោយខ្យល់
20. តើឯងឬអី ដែលធ្វើឲ្យវាអាចលោត ដូចជាកណ្តូប ឯអាការៈកំញើញរបស់វា នោះគួរស្ញែងខ្លាច
21. វាកាយបូលដីនៅវាលច្រកភ្នំ ហើយក៏អរសប្បាយដោយកំឡាំងវា ក៏ចេញទៅប្រទល់នឹងមនុស្ស ដែលពាក់គ្រឿងសស្ត្រាវុធ
22. វាមើលងាយសេចក្តីភិតភ័យ ហើយមិនចេះរុញរាឡើយ ក៏មិនដែលគេចចេញពីដាវដែរ