25. វេលាណាដែលវាឮសូរត្រែ នោះវាស្រែកថា ហេះហេ វាស្រងក្លិនចំបាំងពីចំងាយ ក៏ស្គាល់សំរែកនៃពួកមេទ័ព និងសូរទ្រហឹងអឺងអាប់។
26. តើអកហើរសំកាំងស្លាប ហើយត្រដាងស្លាបវាទៅទិសខាងត្បូង ដោយប្រាជ្ញារបស់ឯងឬ
27. តើឥន្ទ្រីហើរទៅលើ ហើយធ្វើសំបុកនៅទីខ្ពស់តាមបង្គាប់ឯងឬអី
28. វានៅលើទីចំហុងភ្នំ ក៏ធ្វើសំបុកនៅទីនោះ គឺនៅទីបំផុតនៃញកភ្នំជាទីមាំមួន
29. ពីទីនោះវាក្រឡេកគន់រករំពា ភ្នែកវាមើលទៅឃើញឆ្ងាយ
30. កូនវាក៏ជញ្ជក់ស៊ីឈាម ឯកន្លែងណាដែលមានគេសំឡាប់គ្នា នោះវាក៏មាននៅទីនោះ។