យ៉ូប 39:23-30 ព្រះគម្ពីរបរិសុទ្ធ (KHOV)

23. បំពង់​ព្រួញ​ក៏​ឮ​ក្រុក‌ក្រាក់​នៅ​លើ​វា ព្រម​ទាំង​លំពែង​ដែល​ភ្លឺ‌ផ្លេកៗ និង​ដែក​ពួយ​ផង

24. វា​កញ្ជ្រោល​អន្ទះ‌សា​ទាំង​តន្ត្រំ​ដី ហើយ​កាល​ឮ​សូរ​ត្រែ នោះ​ទប់​វា​មិន​បាន​ឡើយ

25. វេលា​ណា​ដែល​វា​ឮ​សូរ​ត្រែ នោះ​វា​ស្រែក​ថា ហេះ‌ហេ វា​ស្រង​ក្លិន​ចំបាំង​ពី​ចំងាយ ក៏​ស្គាល់​សំរែក​នៃ​ពួក​មេ‌ទ័ព និង​សូរ​ទ្រហឹង​អឺង‌អាប់។

26. តើ​អក​ហើរ​សំកាំង​ស្លាប ហើយ​ត្រដាង​ស្លាប​វា​ទៅ​ទិស​ខាង​ត្បូង ដោយ​ប្រាជ្ញា​របស់​ឯង​ឬ

27. តើ​ឥន្ទ្រី​ហើរ​ទៅ​លើ ហើយ​ធ្វើ​សំបុក​នៅ​ទី​ខ្ពស់​តាម​បង្គាប់​ឯង​ឬ​អី

28. វា​នៅ​លើ​ទី​ចំហុង​ភ្នំ ក៏​ធ្វើ​សំបុក​នៅ​ទី​នោះ គឺ​នៅ​ទី​បំផុត​នៃ​ញក​ភ្នំ​ជា​ទី​មាំ‌មួន

29. ពី​ទី​នោះ​វា​ក្រឡេក​គន់​រក​រំពា ភ្នែក​វា​មើល​ទៅ​ឃើញ​ឆ្ងាយ

30. កូន​វា​ក៏​ជញ្ជក់​ស៊ី​ឈាម ឯ​កន្លែង​ណា​ដែល​មាន​គេ​សំឡាប់​គ្នា នោះ​វា​ក៏​មាន​នៅ​ទី​នោះ។

យ៉ូប 39