19. តើឯងឬអី ដែលឲ្យសេះមានកំឡាំង តើឯងឬអីដែលតាក់តែង ឲ្យសេះមានសក់ដែលរលាស់ ដោយខ្យល់
20. តើឯងឬអី ដែលធ្វើឲ្យវាអាចលោត ដូចជាកណ្តូប ឯអាការៈកំញើញរបស់វា នោះគួរស្ញែងខ្លាច
21. វាកាយបូលដីនៅវាលច្រកភ្នំ ហើយក៏អរសប្បាយដោយកំឡាំងវា ក៏ចេញទៅប្រទល់នឹងមនុស្ស ដែលពាក់គ្រឿងសស្ត្រាវុធ
22. វាមើលងាយសេចក្តីភិតភ័យ ហើយមិនចេះរុញរាឡើយ ក៏មិនដែលគេចចេញពីដាវដែរ
23. បំពង់ព្រួញក៏ឮក្រុកក្រាក់នៅលើវា ព្រមទាំងលំពែងដែលភ្លឺផ្លេកៗ និងដែកពួយផង
24. វាកញ្ជ្រោលអន្ទះសាទាំងតន្ត្រំដី ហើយកាលឮសូរត្រែ នោះទប់វាមិនបានឡើយ
25. វេលាណាដែលវាឮសូរត្រែ នោះវាស្រែកថា ហេះហេ វាស្រងក្លិនចំបាំងពីចំងាយ ក៏ស្គាល់សំរែកនៃពួកមេទ័ព និងសូរទ្រហឹងអឺងអាប់។
26. តើអកហើរសំកាំងស្លាប ហើយត្រដាងស្លាបវាទៅទិសខាងត្បូង ដោយប្រាជ្ញារបស់ឯងឬ
27. តើឥន្ទ្រីហើរទៅលើ ហើយធ្វើសំបុកនៅទីខ្ពស់តាមបង្គាប់ឯងឬអី
28. វានៅលើទីចំហុងភ្នំ ក៏ធ្វើសំបុកនៅទីនោះ គឺនៅទីបំផុតនៃញកភ្នំជាទីមាំមួន