យ៉ូប 39:11-20 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. តើ​ឯង​នឹង​ទុក​ចិត្ត​ដល់​វា ដោយ​ព្រោះ​មាន​កំឡាំង​ខ្លាំង ឬ​នឹង​ទុក​ការ​ឯង​ឲ្យ​វា​ធ្វើ​បាន​ឬ​ទេ

12. តើ​ឯង​នឹង​ពឹង​វា​ឲ្យ​ដឹក​ស្រូវ​ឯង​ចូល​មក ព្រម​ទាំង​ប្រមូល​ស្រូវ​នៅ​លាន​ឯង​ឬ​ទេ។

13. ឯ​ស្លាប​សត្វ​អូសទ្រីចញី វា​ទទះ​ដោយ​អំណរ តែ​ចំអេង​នឹង​ស្លាប​វា តើ​ជា​របស់​សត្វ​កុក​ឬ

14. វា​ពង​ចោល​នៅ​លើ​ដី ក៏​បង្ហប់​ពង​ឲ្យ​ក្តៅ​ដោយ‌សារ​ខ្សាច់

15. ដោយ​ឥត​នឹក​ថា ជើង​គេ​នឹង​ជាន់​បំបែក​បង់ ឬ​សត្វ​ព្រៃ​ណា​នឹង​ជាន់​ឈ្លី​ទៅ​ទេ

16. វា​ទុរជន​ចំពោះ​កូន ដូច​ជា​មិន​មែន​របស់​ខ្លួន​ទេ ហើយ​ដែល​វា​ពង​ជា​ឥត​ប្រយោជន៍​នោះ ក៏​មិន​រវល់​ផង

17. ពី​ព្រោះ​ព្រះ​ទ្រង់​បង្អត់​ប្រាជ្ញា​ដល់​វា ក៏​មិន​បាន​ប្រទាន​ឲ្យ​វា​មាន​យោបល់​ដែរ

18. វេលា​ណា​ដែល​វា​ចំអើត​ខ្លួន​ខ្ពស់​ឡើង នោះ​វា​មើល‌ងាយ​ដល់​ទាំង​សេះ និង​អ្នក​ជិះ​ផង។

19. តើ​ឯង​ឬ​អី ដែល​ឲ្យ​សេះ​មាន​កំឡាំង តើ​ឯង​ឬ​អី​ដែល​តាក់‌តែង ឲ្យ​សេះ​មាន​សក់​ដែល​រលាស់ ដោយ​ខ្យល់

20. តើ​ឯង​ឬ​អី ដែល​ធ្វើ​ឲ្យ​វា​អាច​លោត ដូច​ជា​កណ្តូប ឯ​អាការៈ​កំញើញ​របស់​វា នោះ​គួរ​ស្ញែង​ខ្លាច

យ៉ូប 39