1. តើឯងដឹងជាវេលាណាដែលពពែព្រៃ នៅភ្នំថ្មសំរាលកូន ឬនឹងចំណាំបានពេលដែលក្តាន់ញីទំលាក់កូនឬទេ
2. តើឯងនឹងកំណត់ដឹងជាវាត្រូវមានទំងន់ប៉ុន្មានខែ ឬរដូវដែលនឹងកើតកូនមកឬទេ
3. វាចំកោងខ្លួនសំរាលកូនមក រួចផុតពីសេចក្តីឈឺចាប់របស់វា
4. កូនវាត្រឡប់ជារឹងប៉ឹង ហើយក៏ធំឡើងនៅវាលស្រឡះ រួចឃ្លាតចេញពីមេទៅ ឥតត្រឡប់មកវិញឡើយ។
5. តើអ្នកណាបានលែងលាព្រៃ ឲ្យមានសេរីភាព ឬអ្នកណាបានស្រាយចំណងលាផ្លាង
6. ដែលអញបានឲ្យមានទីកន្លែងនៅទីរហោស្ថាន ហើយទីមានដីប្រៃជាលំនៅវា
7. វាតោះតើយនឹងការអ៊ឹកធឹកនៅទីក្រុង ក៏មិនឮសំរែកនៃអ្នកបញ្ចេរវាឡើយ
8. ដងភ្នំជាទីរកស៊ីរបស់វា វាខំស្វែងរកអស់ទាំងស្លឹកខៀវខ្ចី។
9. តើគោព្រៃនឹងសុខចិត្តឲ្យឯងប្រើឬ តើវានឹងនៅជាប់ក្បែរទ្រុងស្មៅរបស់ឯងឬ