7. នោះទ្រង់បំបិទដៃនៃមនុស្សទាំងឡាយ ដើម្បីឲ្យមនុស្សទាំងប៉ុន្មានដែលទ្រង់បានបង្កើតបានដឹង
8. គ្រានោះ សត្វព្រៃរកទីជ្រក ហើយក៏នៅតែក្នុងរូងរបស់វា
9. ខ្យល់ព្យុះផាត់មកពីទិសខាងត្បូង ហើយរងាក៏មកពីខាងជើង
10. ព្រះទ្រង់ប្រទានឲ្យមានទឹកកក ដោយសារខ្យល់ដង្ហើមទ្រង់ ឯទីទឹកទាំងប៉ុន្មានក៏កករួញទៅដែរ
11. ទ្រង់ផ្ទុកពពកយ៉ាងក្រាស់ ដោយចំហាយទឹក ហើយទ្រង់ផ្សាយពពកនៃផ្លេកបន្ទោរទ្រង់ឲ្យសុសសាយ
12. ពពកនោះក៏អណ្តែតត្រសែតទៅតាមព្រះហឫទ័យទ្រង់ ដើម្បីឲ្យបានធ្វើគ្រប់ទាំងអស់ដែលទ្រង់បង្គាប់ នៅលើទីផ្សេងៗនៅផែនដី ដែលមានមនុស្សនៅ
13. ទ្រង់ធ្វើឲ្យកើតយ៉ាងដូច្នេះ ដើម្បីជាការផ្ចាញ់ផ្ចាល ឬសំរាប់ស្រោចដីគេ ដោយសេចក្តីសប្បុរសរបស់ទ្រង់។
14. ឱយ៉ូបអើយ សូមស្តាប់សេចក្តីនេះចុះ សូមឈរឲ្យនឹង ហើយពិចារណាអស់ទាំងការអស្ចារ្យរបស់ព្រះសិន
15. តើលោកជ្រាបពីព្រះទ្រង់ដាក់កំរិតរបស់ទាំងនោះ ជាយ៉ាងណា ពីទ្រង់ធ្វើឲ្យផ្លេកបន្ទោរនៃពពកទ្រង់ភ្លឺផ្លេកៗដូចម្តេចឬទេ