យ៉ូប 37:7-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. នោះ​ទ្រង់​បំបិទ​ដៃ​នៃ​មនុស្ស​ទាំង‌ឡាយ ដើម្បី​ឲ្យ​មនុស្ស​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​បង្កើត​បាន​ដឹង

8. គ្រា​នោះ សត្វ​ព្រៃ​រក​ទី​ជ្រក ហើយ​ក៏​នៅ​តែ​ក្នុង​រូង​របស់​វា

9. ខ្យល់​ព្យុះ​ផាត់​មក​ពី​ទិស​ខាង​ត្បូង ហើយ​រងា​ក៏​មក​ពី​ខាង​ជើង

10. ព្រះ​ទ្រង់​ប្រទាន​ឲ្យ​មាន​ទឹក​កក ដោយ‌សារ​ខ្យល់​ដង្ហើម​ទ្រង់ ឯ​ទី​ទឹក​ទាំង​ប៉ុន្មាន​ក៏​កក​រួញ​ទៅ​ដែរ

11. ទ្រង់​ផ្ទុក​ពពក​យ៉ាង​ក្រាស់ ដោយ​ចំហាយ​ទឹក ហើយ​ទ្រង់​ផ្សាយ​ពពក​នៃ​ផ្លេក‌បន្ទោរ​ទ្រង់​ឲ្យ​សុស‌សាយ

12. ពពក​នោះ​ក៏​អណ្តែត​ត្រសែត​ទៅ​តាម​ព្រះ‌ហឫ‌ទ័យ​ទ្រង់ ដើម្បី​ឲ្យ​បាន​ធ្វើ​គ្រប់​ទាំង​អស់​ដែល​ទ្រង់​បង្គាប់ នៅ​លើ​ទី​ផ្សេងៗ​នៅ​ផែនដី ដែល​មាន​មនុស្ស​នៅ

យ៉ូប 37