1. អើ ដំណើរនេះធ្វើឲ្យចិត្តខ្ញុំញ័រ ក៏ឲ្យកំរើកឃ្លាតពីកន្លែងទៅ
2. ចូរស្តាប់ ឱសូមស្តាប់សូរគឹកកងនៃសំឡេងទ្រង់ផង គឺជាសូររំពងពីព្រះឱស្ឋទ្រង់
3. ទ្រង់តែងកំចាយឲ្យឮពេញក្រោមផ្ទៃមេឃ ទ្រង់ឲ្យឃើញផ្លេកបន្ទោររបស់ទ្រង់ទៅដល់ចុងផែនដីបំផុត
4. រួចមកមានឮសូរគំរាមគ្រាំគ្រេង ទ្រង់បញ្ចេញផ្គរដោយសំឡេងនៃឫទ្ធានុភាពទ្រង់ រួចទ្រង់មិនឃាត់ផ្លេកបន្ទោរ ក្នុងកាលដែលសំឡេងទ្រង់បានឮនោះទេ
5. ព្រះទ្រង់បញ្ចេញសំឡេងជាផ្គរលាន់យ៉ាងអស្ចារ្យ ក៏ធ្វើការយ៉ាងធំដែលយើងរាល់គ្នារកយល់មិនបាន
6. ដ្បិតទ្រង់បង្គាប់ដល់ហិមៈថា ចូរធ្លាក់ទៅលើផែនដី ក៏បង្គាប់ដល់ភ្លៀង១មេ និងភ្លៀងធំរបស់ទ្រង់យ៉ាងដូច្នោះដែរ
7. នោះទ្រង់បំបិទដៃនៃមនុស្សទាំងឡាយ ដើម្បីឲ្យមនុស្សទាំងប៉ុន្មានដែលទ្រង់បានបង្កើតបានដឹង
8. គ្រានោះ សត្វព្រៃរកទីជ្រក ហើយក៏នៅតែក្នុងរូងរបស់វា
9. ខ្យល់ព្យុះផាត់មកពីទិសខាងត្បូង ហើយរងាក៏មកពីខាងជើង