21. ត្រូវឲ្យប្រយ័ត្ន និងចៀសចេញពីសេចក្តីទុច្ចរិត ដ្បិតលោកបានរើសសេចក្តីនោះជំនួសការរងទុក្ខវិញ។
22. មើល ព្រះទ្រង់ធ្វើការយ៉ាងខ្ពស់វិសេស ដោយឫទ្ធិរបស់ទ្រង់ តើមានគ្រូឯណាដែលប្រៀបផ្ទឹមនឹងទ្រង់បាន
23. តើអ្នកណាបានបង្គាប់បង្ហាញផ្លូវ ដែលទ្រង់ត្រូវដើរ ឬអ្នកណាហ៊ានថា ទ្រង់បានប្រព្រឹត្តការទុច្ចរិត
24. ត្រូវឲ្យលោកនឹកចាំ និងលើកដំកើងការទ្រង់វិញ គឺជាការដែលមនុស្សលោកបានច្រៀងសរសើរដែរ
25. មនុស្សផងទាំងឡាយរំពឹងមើលការនោះ តែគេមើលពីចំងាយទេ
26. មើល ព្រះទ្រង់ធំណាស់ យើងរាល់គ្នាមិនស្គាល់ទ្រង់ទេ ចំនួនឆ្នាំនៃព្រះជន្មទ្រង់ នោះរកកំណត់មិនបាន
27. គឺទ្រង់ដែលជក់ទឹកទៅលើ ឲ្យប្រែជាចំហាយ រួចទំលាក់ជាភ្លៀងវិញ
28. ជាទឹកដែលពពកចាក់ចុះមក ឲ្យធ្លាក់ជាបរិបូរ ស្រោចស្រពលើមនុស្សលោក
29. អើ តើមានអ្នកណាយល់ពីការរាចពពក ឬពីសៀងផ្គរនៅឯពន្លារបស់ទ្រង់បាន
30. មើលទ្រង់បំព្រាចពន្លឺរស្មីព័ទ្ធជុំវិញទ្រង់ ហើយក៏គ្របបាំងទាំងបាតសមុទ្រផង
31. ដ្បិតគឺដោយសារការទាំងនោះ ដែលទ្រង់ពិចារណាមើលអស់ទាំងសាសន៍ ទ្រង់ប្រោសប្រទានអាហារឲ្យជាបរិបូរ
32. ទ្រង់យករន្ទះកាន់នៅព្រះហស្ត ហើយក៏បាញ់ទៅចំពួកខ្មាំងសត្រូវ