2. សូមទ្រាំចាំខ្ញុំបន្តិចសិន ខ្ញុំនឹងបង្ហាញលោក ដ្បិតខ្ញុំនៅមានសេចក្តីខ្លះនឹងពោលដំកើងពីព្រះ
3. ខ្ញុំនឹងនាំយកសេចក្តីចេះដឹងរបស់ខ្ញុំមកពីចំងាយ ហើយនឹងសំដែងច្បាស់ថា ព្រះដែលបង្កើតខ្ញុំទ្រង់សុចរិត
4. ដ្បិតពិតជាពាក្យខ្ញុំ មិនមែនជាពាក្យកំភូតទេ គឺមានព្រះដ៏មានដំរិះសព្វគ្រប់ ទ្រង់គង់នៅជាមួយនឹងខ្ញុំវិញ
5. មើល ព្រះទ្រង់មានព្រះចេស្តា តែទ្រង់មិនមើលងាយដល់អ្នកណាឡើយ ទ្រង់មានឥទ្ធិឫទ្ធិដោយកំឡាំងនៃព្រះដំរិះ
6. ទ្រង់មិនគាំពារជីវិតរបស់មនុស្សអាក្រក់ នោះទេ តែទ្រង់ប្រោសមនុស្ស ដែលត្រូវវេទនាតាមត្រឹមត្រូវ
7. ទ្រង់មិនដកព្រះនេត្រចេញពីមនុស្សសុចរិតឡើយ គឺទ្រង់តាំងឲ្យគេអង្គុយលើបល្ល័ង្ក ជាមួយនឹងពួកស្តេច ឲ្យនៅអស់កល្បជានិច្ចវិញ ហើយគេបានថ្កើងឡើង
8. បើកាលណាគេត្រូវជាប់ច្រវាក់ ឬជាប់ចំណងនៃសេចក្តីវេទនា
9. នោះទ្រង់ក៏បង្ហាញឲ្យគេឃើញអំពើរបស់គេ ព្រមទាំងសេចក្តីរំលងរបស់គេ ដែលគេប្រព្រឹត្តដោយហួសល្បត់
10. ទ្រង់ក៏បើកត្រចៀកគេឲ្យស្តាប់សេចក្តីដំបូន្មាន ហើយបង្គាប់ឲ្យគេវេះចេញពីសេចក្តីទុច្ចរិតវិលមកវិញ
11. បើគេស្តាប់តាម ហើយគោរពប្រតិបត្តិដល់ទ្រង់ នោះគេនឹងរស់នៅអស់ទាំងថ្ងៃនៃអាយុគេ ដោយសេចក្តីរុងរឿង ហើយអស់ទាំងឆ្នាំគេ ដោយសេចក្តីអំណរ
12. ប៉ុន្តែ បើគេមិនស្តាប់វិញ នោះគេនឹងត្រូវវិនាសទៅដោយដាវ ហើយនឹងស្លាប់ទៅដោយខ្វះប្រាជ្ញា