35. លោកយ៉ូបពោលពាក្យឥតបើគិត សេចក្តីរបស់លោកឥតខ្លឹមសារផង
36. ខ្ញុំចូលចិត្តឲ្យលោកយ៉ូបទ្រាំរងសេចក្តីល្បង រហូតដល់ចុង ដោយព្រោះចម្លើយរបស់លោក ប្រៀបដូចជាពាក្យពោលរបស់មនុស្សអាក្រក់
37. ដ្បិតលោកបន្ថែមសេចក្តីបះបោរ ទៅលើអំពើបាបរបស់លោកទៀត លោកទះដៃបង្អាប់ នៅកណ្តាលពួកយើង ហើយក៏ចំរើនពាក្យពោលទាស់នឹងព្រះផង។