27. ដោយព្រោះគេបានបែរចេញមិនតាមទ្រង់ទៀត ហើយមិនព្រមប្រព្រឹត្តតាមផ្លូវណាមួយរបស់ទ្រង់ឡើយ
28. ដល់ម៉្លេះបានជាគេបណ្តាលឲ្យដំងូររបស់មនុស្សក្រីក្រ បានឮទៅដល់ទ្រង់ ទ្រង់ក៏បានឮសំរែករបស់មនុស្សដែលត្រូវសង្កត់សង្កិនដែរ
29. កាលណាទ្រង់ប្រោសឲ្យមានសេចក្តីស្រាកស្រាន្តហើយ នោះតើអ្នកណានឹងបណ្តាលឲ្យកំរើកឡើងទៀតបាន កាលណាទ្រង់លាក់ព្រះភក្ត្រ នោះតើអ្នកណានឹងមើលទ្រង់ឃើញ ហើយនេះក៏ដូចគ្នា ទោះបើនិយាយចំពោះនគរទាំងមូល ឬចំពោះមនុស្សតែម្នាក់ក្តី
30. ដើម្បីកុំឲ្យមានមនុស្សទមិលល្មើសបានគ្រប់គ្រងឡើង ប្រយោជន៍កុំឲ្យមានអ្នកណាដាក់អន្ទាក់ចាប់ពួកជនឡើយ។
31. ដ្បិតគួរឲ្យទូលដល់ព្រះថា ទូលបង្គំបានទ្រាំរងទោសហើយ ទូលបង្គំលែងធ្វើខុសទៀត
32. បទណាដែលទូលបង្គំមិនដឹង នោះសូមទ្រង់បង្រៀនដល់ទូលបង្គំផង បើទូលបង្គំបានប្រព្រឹត្តអំពើទុច្ចរិត នោះទូលបង្គំនឹងមិនធ្វើទៀតទេ
33. តើទ្រង់ត្រូវប្រទានរង្វាន់មក ឲ្យត្រូវតាមបំណងចិត្តលោកឬ បានជាលោកមិនព្រមទទួលដូច្នេះ ឯការដែលទទួល ឬមិនទទួល នោះស្រេចនៅលោក មិនមែនស្រេចនឹងខ្ញុំទេ ដូច្នេះ សេចក្តីដែលលោកជ្រាប សូមពោលមកចុះ
34. ឯមនុស្សដែលមានយោបល់ គេនឹងនិយាយមកខ្ញុំ អើ គ្រប់ទាំងមនុស្សមានប្រាជ្ញាដែលស្តាប់ខ្ញុំ គេនឹងថា
35. លោកយ៉ូបពោលពាក្យឥតបើគិត សេចក្តីរបស់លោកឥតខ្លឹមសារផង
36. ខ្ញុំចូលចិត្តឲ្យលោកយ៉ូបទ្រាំរងសេចក្តីល្បង រហូតដល់ចុង ដោយព្រោះចម្លើយរបស់លោក ប្រៀបដូចជាពាក្យពោលរបស់មនុស្សអាក្រក់