យ៉ូប 34:18-23 ព្រះគម្ពីរបរិសុទ្ធ (KHOV)

18. ឯ​អ្នក​ណា​ដែល​ទូល​ដល់​ស្តេច​ថា ទ្រង់​ជា​មនុស្ស​ចោល‌ម្សៀត ឬ​ចំពោះ​ពួក​ត្រកូល​ខ្ពស់​ថា លោក​រាល់​គ្នា​ជា​មនុស្ស​អាក្រក់

19. អ្នក​ណា​ដែល​មិន​កោត‌ខ្លាច​ដល់​ពួក​អ្នក​ជា​ប្រធាន ឬ​មិន​យល់​ដល់​ពួក​អ្នក​មាន​ជា​ជាង​អ្នក​ក្រ ដោយ​ព្រោះ​គេ​សុទ្ធ​តែ​ជា​ការ​នៃ​ព្រះ‌ហស្ត​ទ្រង់​ធ្វើ​ទាំង​អស់

20. អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​ទៅ​ក្នុង​១​រំពេច​ភ្លាម​នៅ​កណ្តាល​អធ្រាត្រ ពួក​ជន​នឹង​រន្ធត់ ហើយ​បាត់​ទៅ ឯ​មនុស្ស​សំខាន់ៗ​ក៏​ត្រូវ​ដក​ចេញ​ទៅ ដោយ​ឥត​មាន​ដៃ​អ្នក​ណា​ធ្វើ​ដែរ។

21. រីឯ​ព្រះ‌នេត្រ​ទ្រង់ បាន​ទត​មើល​គ្រប់​ទាំង​ផ្លូវ​របស់​មនុស្ស ក៏​ឃើញ​អស់​ទាំង​ដំណើរ​ដែល​គេ​ដើរ​ដែរ

22. គ្មាន​ទី​ងងឹត ឬ​ម្លប់​យ៉ាង​ក្រាស់​ឯ​ណា ដែល​ពួក​អ្នក​ប្រព្រឹត្ត​ការ​ទុច្ចរិត​នឹង​ពួន​ខ្លួន​បាន​ទេ

23. ដ្បិត​ព្រះ​មិន​ចាំ​បាច់​ពិចារណា​មើល​មនុស្ស​ជា​យូរ ឲ្យ​បាន​កោះ​នាំ​គេ​មក​ជំនុំ​ជំរះ​នៅ​ចំពោះ​ទ្រង់​នោះ​ទេ

យ៉ូប 34