25. យ៉ាងនោះសាច់គេ នឹងបានស្រស់ជាងសាច់របស់កូនក្មេង ក៏នឹងប្រែទៅដូចកាលនៅក្មេងវិញ
26. គេនឹងអធិស្ឋានដល់ព្រះ ហើយទ្រង់នឹងប្រោសដល់គេ ឲ្យគេបានឃើញព្រះភក្ត្រទ្រង់ដោយសេចក្តីរីករាយ ហើយទ្រង់នឹងប្រគល់សេចក្តីសុចរិតដល់គេវិញ
27. នោះគេនឹងច្រៀងនៅមុខមនុស្ស ដោយពាក្យថា ខ្ញុំបានធ្វើបាប ហើយរំលងនឹងសេចក្តីត្រឹមត្រូវ ជាការដែលឥតមានប្រយោជន៍ដល់ខ្ញុំឡើយ
28. ប៉ុន្តែទ្រង់បានលោះព្រលឹងខ្ញុំមិនឲ្យធ្លាក់ទៅក្នុងរណ្តៅទេ ជីវិតខ្ញុំក៏នឹងឃើញពន្លឺដែរ។
29. មើល បណ្តាការទាំងនេះ គឺព្រះទ្រង់ធ្វើ ទ្រង់ធ្វើដល់មនុស្ស២ដង ហើយ៣ដងផង
30. ដើម្បីនឹងទាញព្រលឹងគេពីរណ្តៅមកវិញ ប្រយោជន៍ឲ្យគេបានភ្លឺដោយពន្លឺនៃមនុស្សរស់
31. ឱយ៉ូបអើយ សូមផ្ទៀងត្រចៀកស្តាប់ខ្ញុំសិន សូមឲ្យលោកស្ងៀមនៅ នោះខ្ញុំនឹងនិយាយ
32. បើលោកមានអ្វីនឹងពោល សូមឆ្លើយតបមកចុះ សូមពោលចេញមក ដ្បិតខ្ញុំចង់កែឲ្យលោកបានសុចរិតវិញ
33. បើគ្មានទេ នោះសូមស្តាប់ខ្ញុំចុះ សូមលោកស្ងៀមនៅ ខ្ញុំនឹងបង្រៀនឲ្យលោកមានប្រាជ្ញា។