1. ដូច្នេះ លោកយ៉ូបអើយ ខ្ញុំសូមឲ្យលោកស្តាប់សេចក្តីអធិប្បាយរបស់ខ្ញុំ ហើយផ្ទៀងត្រចៀកចំពោះអស់ទាំងពាក្យរបស់ខ្ញុំចុះ
2. មើល ខ្ញុំបានបើកមាត់ហើយ អណ្តាតក៏បានរលាស់និយាយនៅក្នុងមាត់ខ្ញុំ
3. ពាក្យសំដីខ្ញុំនឹងសំដែងចេញ ជាសេចក្តីទៀងត្រង់នៃចិត្តខ្ញុំ ហើយបបូរមាត់ខ្ញុំនឹងនិយាយយ៉ាងច្បាស់ ពីសេចក្តីដែលខ្ញុំដឹង
4. ព្រះវិញ្ញាណនៃព្រះបានបង្កើតខ្ញុំ ហើយខ្យល់ដង្ហើមនៃព្រះដ៏មានគ្រប់ព្រះចេស្តាបានប្រោសឲ្យខ្ញុំមានជីវិត
5. បើលោកអាចនឹងឆ្លើយបាន នោះសូមឆ្លើយមកចុះ សូមរៀបលំដាប់សេចក្តីនៅមុខខ្ញុំ រួចឈរឡើង
6. មើល លោកហើយនឹងខ្ញុំក៏ដូចគ្នានៅចំពោះព្រះ ខ្ញុំបានកើតពីដីឥដ្ឋមកដែរ
7. មើលខ្ញុំឥតមានសេចក្តីស្ញែងខ្លាចណា នឹងនាំឲ្យលោកភ័យទេ ហើយអំណាចខ្ញុំក៏នឹងមិនសង្កត់លើលោកជាធ្ងន់ដែរ។
8. ប៉ុន្តែ លោកបាននិយាយឲ្យត្រចៀកខ្ញុំឮ ហើយខ្ញុំបានឮសំឡេងនៃពាក្យលោកថា