18. ដ្បិតខ្ញុំមានពេញហើយ ដោយខសេចក្តី ឯវិញ្ញាណដែលសណ្ឋិតនៅនឹងខ្ញុំ ក៏បណ្តាលខ្ញុំផង
19. មើល ចិត្តខ្ញុំប្រៀបដូចជាស្រាទំពាំងបាយជូរ ដែលឥតមានផ្លូវឲ្យខ្យល់ចេញ ដូចជាថង់ស្បែកថ្មីដែលរៀបនឹងធ្លាយហើយ
20. ខ្ញុំនឹងនិយាយចេញ ដើម្បីឲ្យបានធូរចិត្ត ខ្ញុំនឹងបើកបបូរមាត់ឆ្លើយតបទៅ
21. សូមកុំឲ្យខ្ញុំយល់ដល់មុខអ្នកណា ឬលើកមុខអ្នកណាដោយពាក្យបញ្ចើចឡើយ
22. ដ្បិតខ្ញុំមិនចេះបញ្ចើចបញ្ចើទេ បើយ៉ាងនោះ ព្រះដែលបង្កើតខ្ញុំ ទ្រង់នឹងដកយកខ្ញុំចេញទៅភ្លាម។