10. ហេតុនោះបានជាខ្ញុំថា សូមស្តាប់ខ្ញុំសិន ខ្ញុំនឹងសំដែងគំនិតរបស់ខ្ញុំដែរ។
11. មើល ខ្ញុំបានរង់ចាំពាក្យអ្នករាល់គ្នា ខ្ញុំបានប្រុងស្តាប់ហេតុផលទាំងប៉ុន្មានរបស់អ្នករាល់គ្នា កំពុងដែលអ្នករាល់គ្នាស្វែងរកសេចក្តីដែលត្រូវនិយាយ
12. អើ ខ្ញុំបានប្រុងស្តាប់អ្នករាល់គ្នាឲ្យយល់ដែរ ហើយមើល គ្មានអ្នកណាមួយក្នុងពួកអ្នករាល់គ្នាបានអធិប្បាយផ្ចាញ់យ៉ូប ឬឆ្លើយសបនឹងសំដីលោកទេ
13. ប៉ុន្តែ កុំឲ្យថា យើងបានរកប្រាជ្ញាឃើញហើយនោះឡើយ ដ្បិតព្រះទ្រង់នឹងឈ្នះលោកបាន ឯមនុស្សឈ្នះមិនបានទេ
14. លោកមិនបានពោលពាក្យមកចំលើខ្ញុំទេ ហើយខ្ញុំក៏មិនឆ្លើយតបតាមពាក្យរបស់អ្នករាល់គ្នាដែរ
15. ដូច្នេះ អ្នកទាំង៣នោះក៏គាំងនៅ ឥតមានឆ្លើយទៀតឡើយ គេរកផ្លូវនឹងនិយាយមិនបានផង។
16. តើគួរឲ្យខ្ញុំរង់ចាំទៀត ដោយព្រោះតែគេមិនពោលទៀត ហើយស្ងៀមនៅ ឥតឆ្លើយតទៅទៀតឬអី
17. ទេ ចំណែកខាងខ្ញុំ ចង់ឆ្លើយដែរ ខ្ញុំនឹងសំដែងគំនិតរបស់ខ្ញុំ