យ៉ូប 32:1-3 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ដូច្នេះ អ្នក​ទាំង​៣​នោះ​ក៏​លែង​ឆ្លើយ​នឹង​យ៉ូប ពី​ព្រោះ​លោក​រាប់​ខ្លួន​ថា​ជា​សុចរិត​ហើយ

2. នៅ​ខណៈ​នោះ អេលី‌ហ៊ូវ ជា​កូន​បារ៉ា‌គាល សាសន៍​ប៊ូស ក្នុង​ពូជ​ពង្ស​រ៉ាម​ក៏​កើត​មាន​សេចក្តី​កំហឹង​ឡើង គឺ​គាត់​ខឹង​នឹង​យ៉ូប ដោយ​ព្រោះ​លោក​រាប់​ខ្លួន​ជា​សុចរិត​នៅ​ចំពោះ​ព្រះ

3. គាត់​ក៏​ខឹង​នឹង​សំឡាញ់​របស់​យ៉ូប​ទាំង​៣​នាក់​នោះ​ដែរ ពី​ព្រោះ​គេ​បាន​កាត់​ទោស​ដល់​យ៉ូប តែ​រក​ឆ្លើយ​តប​នឹង​លោក​មិន​បាន

យ៉ូប 32