4. តើទ្រង់មិនឃើញផ្លូវខ្ញុំ ហើយរាប់អស់ទាំងជំហាននៃខ្ញុំទេឬអី។
5. បើខ្ញុំបានដើរដោយសេចក្តីភូតភរ ហើយជើងខ្ញុំបានរហ័សទៅតាមសេចក្តីល្បួង
6. នោះសូមឲ្យព្រះថ្លឹងខ្ញុំ ដោយជញ្ជីងត្រឹមត្រូវ ដើម្បីឲ្យទ្រង់បានជ្រាបគំនិតទៀងត្រង់របស់ខ្ញុំ
7. បើជើងខ្ញុំបានឈានចេញពីផ្លូវ ហើយចិត្តបានទៅតាមភ្នែក បើមានសេចក្តីស្មោកគ្រោកអ្វីជាប់នៅដៃខ្ញុំ
8. នោះសូមឲ្យខ្ញុំសាបព្រោះ ហើយម្នាក់ទៀតស៊ីផលចុះ អើ ខ្ញុំសុខចិត្តឲ្យគេរំលើងផលក្នុងស្រែចំការខ្ញុំទាំងអស់ទៅផង
9. បើចិត្តខ្ញុំបានចុះចូលនឹងសេចក្តីលួងលោមរបស់ស្ត្រីណា ហើយខ្ញុំបានលបចាំនៅមាត់ទ្វារអ្នកជិតខាងខ្ញុំ
10. នោះសូមឲ្យប្រពន្ធខ្ញុំបានកិនស្រូវឲ្យម្នាក់ទៀត ហើយឲ្យមនុស្សឯទៀតរួមរស់ជាមួយចុះ
11. ដ្បិតយ៉ាងនោះជាការមានទោសយ៉ាងធ្ងន់ ជាសេចក្តីទុច្ចរិតដែលគួរឲ្យពួកចៅក្រមធ្វើទោស
12. នោះជាភ្លើងដែលឆេះបន្សុសរហូតដល់ស្ថានវិនាស ហើយនឹងរំលើងអស់ទាំងផលចំរើនរបស់ខ្ញុំ
13. បើខ្ញុំដែលមើលងាយរឿងរបស់បាវប្រុសបាវស្រីខ្ញុំ ក្នុងកាលដែលវាបានតវ៉ានឹងខ្ញុំ