27. រួចចិត្តខ្ញុំមានសេចក្តីល្បួងដោយសំងាត់ ហើយមាត់ក៏បានថើបដៃរបស់ខ្ញុំ
28. យ៉ាងនោះក៏ជាការគួរឲ្យពួកចៅក្រមធ្វើទោសដែរ ដ្បិតដូច្នោះ ខ្ញុំបានលះចោលព្រះដែលគង់នៅស្ថានលើហើយ
29. បើខ្ញុំដែលរីករាយសប្បាយ ដោយឃើញសេចក្តីហិនវិនាសរបស់អ្នកដែលស្អប់ខ្ញុំ ឬបំប៉ោងចិត្តឡើង ក្នុងកាលដែលសេចក្តីអាក្រក់បានមកដល់គេ
30. (ប៉ុន្តែគ្មានទេ គឺខ្ញុំមិនបានឲ្យមាត់ធ្វើបាប ដោយដាក់បណ្តាសា ដល់ជីវិតគេឡើយ)
31. បើសិនណាជាពួកមនុស្សនៅទីលំនៅខ្ញុំ មិនបានពោលថា តើមានអ្នកឯណាដែលមិនបានឆ្អែត ដោយអាហាររបស់គាត់
32. (សូម្បីតែពួកដំណើរ ក៏មិនបានដេកនៅនាផ្លូវដែរ ដ្បិតខ្ញុំបានបើកទ្វារទទួលគេឲ្យស្នាក់នៅវិញ)
33. បើខ្ញុំបានគ្របបាំងសេចក្តីរំលងរបស់ខ្ញុំ ដូចជាមនុស្សលោក ដោយលាក់សេចក្តីអាក្រក់ខ្ញុំនៅក្នុងទ្រូង
34. ព្រោះតែខ្លាចចំពោះហ្វូងមនុស្ស ហើយសេចក្តីមើលងាយរបស់គ្រួផ្សេងៗបាននាំឲ្យខ្ញុំភ័យ ដល់ម៉្លេះបានជាខ្ញុំនៅស្ងៀម ឥតដែលចេញតាមមាត់ទ្វារសោះ-
35. ឱបើមានអ្នកណាមួយស្តាប់ខ្ញុំទៅអេះ មើល ខ្ញុំចុះឈ្មោះហើយ សូមឲ្យព្រះដ៏មានគ្រប់ព្រះចេស្តាឆ្លើយមកខ្ញុំចុះ ឱបើអ្នកដែលតតាំងនឹងខ្ញុំបានធ្វើពាក្យថ្លែងការទៅអេះ
36. នោះប្រាកដជាខ្ញុំនឹងយកទៅដោយភ្ជាប់នឹងស្មា ហើយចងភ្ជាប់នៅក្បាលដូចជាក្បាំង
37. ខ្ញុំនឹងទូលទ្រង់ពីចំនួនជំហានខ្ញុំ ហើយនឹងចូលទៅជិតទ្រង់ដូចអ្នកប្រធានណាមួយ
38. បើសិនជាដីរបស់ខ្ញុំស្រែកឡើងទាស់នឹងខ្ញុំ ហើយគន្លងទាំងប៉ុន្មានយំជាមួយគ្នា
39. បើខ្ញុំបានបរិភោគផលនៃដីនោះឥតបង់ថ្លៃ ឬបានធ្វើឲ្យម្ចាស់ដើមបង់ជីវិតទៅ
40. នោះសូមឲ្យមានតែបន្លាដុះឡើងជំនួសស្រូវភោជ្ជសាលី ហើយស្រងែជំនួសស្រូវឱកវិញចុះ។ពាក្យរបស់យ៉ូបចប់តែប៉ុណ្ណេះ។