18. (ប៉ុន្តែគ្មានទេ គឺតាំងពីខ្ញុំនៅក្មេងមក គេបានធំឡើងជាមួយនឹងខ្ញុំ ដូចជានៅនឹងឪពុកជាមួយគ្នា ហើយតាំងពីខ្ញុំចេញពីផ្ទៃម្តាយមក នោះខ្ញុំតែងតែនាំផ្លូវស្រីមេម៉ាយវិញ)
19. បើខ្ញុំដែលឃើញអ្នកណាវិនាសទៅ ដោយឥតមានអ្វីស្លៀកពាក់ ឬអ្នកកំសត់ទុគ៌តឥតមានអ្វីដណ្តប់ខ្លួន
20. បើចង្កេះគេមិនបានឲ្យពរដល់ខ្ញុំ បើគេមិនបានកក់ក្តៅដោយរោមចៀមរបស់ខ្ញុំទេ
21. បើខ្ញុំបានលើកដៃទាស់នឹងពួកកំព្រា ដោយឃើញមនុស្សដែលបានជួយខ្ញុំនៅមាត់ទ្វារ
22. នោះសូមឲ្យស្មាខ្ញុំ បានសណ្តកចេញ ពីឆ្អឹងស្លាបប្រចៀវ ហើយឲ្យដៃខ្ញុំភ្លាត់ពីឆ្អឹងចេញចុះ
23. ដ្បិតសេចក្តីអន្តរាយដែលមកពីព្រះ នោះនាំឲ្យខ្ញុំស្ញែងខ្លាចណាស់ ហើយដោយព្រោះទ្រង់ខ្ពស់ទាំងម៉្លេះបានជាខ្ញុំធ្វើអ្វីមិនកើត
24. បើសិនជាខ្ញុំបានយកមាសជាទីសង្ឃឹម ហើយបានពោលដល់មាសសុទ្ធថា ឯងជាទីទុកចិត្តរបស់អញ
25. បើខ្ញុំបានរីករាយសប្បាយដោយព្រោះមានទ្រព្យសម្បត្តិច្រើន ហើយដោយព្រោះដៃខ្ញុំបានប្រមូលជាបរិបូរ
26. បើខ្ញុំបានមើលទៅព្រះអាទិត្យក្នុងកាលដែលចាំងមក ឬទៅព្រះចន្ទដែលភ្លឺត្រសែតទៅ
27. រួចចិត្តខ្ញុំមានសេចក្តីល្បួងដោយសំងាត់ ហើយមាត់ក៏បានថើបដៃរបស់ខ្ញុំ
28. យ៉ាងនោះក៏ជាការគួរឲ្យពួកចៅក្រមធ្វើទោសដែរ ដ្បិតដូច្នោះ ខ្ញុំបានលះចោលព្រះដែលគង់នៅស្ថានលើហើយ
29. បើខ្ញុំដែលរីករាយសប្បាយ ដោយឃើញសេចក្តីហិនវិនាសរបស់អ្នកដែលស្អប់ខ្ញុំ ឬបំប៉ោងចិត្តឡើង ក្នុងកាលដែលសេចក្តីអាក្រក់បានមកដល់គេ
30. (ប៉ុន្តែគ្មានទេ គឺខ្ញុំមិនបានឲ្យមាត់ធ្វើបាប ដោយដាក់បណ្តាសា ដល់ជីវិតគេឡើយ)
31. បើសិនណាជាពួកមនុស្សនៅទីលំនៅខ្ញុំ មិនបានពោលថា តើមានអ្នកឯណាដែលមិនបានឆ្អែត ដោយអាហាររបស់គាត់