15. ឯព្រះដែលបានបង្កើតខ្ញុំនៅក្នុងពោះម្តាយ តើមិនបានបង្កើតបាវនោះដែរទេឬ តើមិនមែនជាព្រះតែ១ដែលស្អាងយើងទាំង២នៅក្នុងផ្ទៃម្តាយទេឬអី។
16. បើខ្ញុំបានឃាត់មិនឲ្យពួកក្រីក្របានតាមបំណងចិត្ត ឬបានធ្វើឲ្យភ្នែកនៃស្រីមេម៉ាយស្រវាំងទៅ
17. ឬបើបានទទួលទានអាហារតែឯងម្នាក់ ឥតចែកឲ្យដល់ពួកកំព្រាផង
18. (ប៉ុន្តែគ្មានទេ គឺតាំងពីខ្ញុំនៅក្មេងមក គេបានធំឡើងជាមួយនឹងខ្ញុំ ដូចជានៅនឹងឪពុកជាមួយគ្នា ហើយតាំងពីខ្ញុំចេញពីផ្ទៃម្តាយមក នោះខ្ញុំតែងតែនាំផ្លូវស្រីមេម៉ាយវិញ)
19. បើខ្ញុំដែលឃើញអ្នកណាវិនាសទៅ ដោយឥតមានអ្វីស្លៀកពាក់ ឬអ្នកកំសត់ទុគ៌តឥតមានអ្វីដណ្តប់ខ្លួន
20. បើចង្កេះគេមិនបានឲ្យពរដល់ខ្ញុំ បើគេមិនបានកក់ក្តៅដោយរោមចៀមរបស់ខ្ញុំទេ
21. បើខ្ញុំបានលើកដៃទាស់នឹងពួកកំព្រា ដោយឃើញមនុស្សដែលបានជួយខ្ញុំនៅមាត់ទ្វារ
22. នោះសូមឲ្យស្មាខ្ញុំ បានសណ្តកចេញ ពីឆ្អឹងស្លាបប្រចៀវ ហើយឲ្យដៃខ្ញុំភ្លាត់ពីឆ្អឹងចេញចុះ
23. ដ្បិតសេចក្តីអន្តរាយដែលមកពីព្រះ នោះនាំឲ្យខ្ញុំស្ញែងខ្លាចណាស់ ហើយដោយព្រោះទ្រង់ខ្ពស់ទាំងម៉្លេះបានជាខ្ញុំធ្វើអ្វីមិនកើត
24. បើសិនជាខ្ញុំបានយកមាសជាទីសង្ឃឹម ហើយបានពោលដល់មាសសុទ្ធថា ឯងជាទីទុកចិត្តរបស់អញ