1. ខ្ញុំបានតាំងសញ្ញានឹងភ្នែកខ្ញុំហើយ ដូច្នេះ ធ្វើដូចម្តេចឲ្យខ្ញុំមើលស្ត្រីក្រមុំដោយចាប់ចិត្តបាន
2. ដ្បិតយ៉ាងនោះ តើនឹងមានចំណែកអ្វីពីព្រះដ៏គង់នៅស្ថានលើ ហើយតើនឹងមានមរដកអ្វី ពីព្រះដ៏មានគ្រប់ព្រះចេស្តា នៅស្ថានដ៏ខ្ពស់នោះ
3. តើមិនមែនជាសេចក្តីអន្តរាយ ដល់មនុស្សទុច្ចរិត ហើយជាសេចក្តីវេទនាដល់ពួកអ្នក ដែលប្រព្រឹត្តអាក្រក់ទេឬអី
4. តើទ្រង់មិនឃើញផ្លូវខ្ញុំ ហើយរាប់អស់ទាំងជំហាននៃខ្ញុំទេឬអី។
5. បើខ្ញុំបានដើរដោយសេចក្តីភូតភរ ហើយជើងខ្ញុំបានរហ័សទៅតាមសេចក្តីល្បួង
6. នោះសូមឲ្យព្រះថ្លឹងខ្ញុំ ដោយជញ្ជីងត្រឹមត្រូវ ដើម្បីឲ្យទ្រង់បានជ្រាបគំនិតទៀងត្រង់របស់ខ្ញុំ
7. បើជើងខ្ញុំបានឈានចេញពីផ្លូវ ហើយចិត្តបានទៅតាមភ្នែក បើមានសេចក្តីស្មោកគ្រោកអ្វីជាប់នៅដៃខ្ញុំ
8. នោះសូមឲ្យខ្ញុំសាបព្រោះ ហើយម្នាក់ទៀតស៊ីផលចុះ អើ ខ្ញុំសុខចិត្តឲ្យគេរំលើងផលក្នុងស្រែចំការខ្ញុំទាំងអស់ទៅផង
9. បើចិត្តខ្ញុំបានចុះចូលនឹងសេចក្តីលួងលោមរបស់ស្ត្រីណា ហើយខ្ញុំបានលបចាំនៅមាត់ទ្វារអ្នកជិតខាងខ្ញុំ
10. នោះសូមឲ្យប្រពន្ធខ្ញុំបានកិនស្រូវឲ្យម្នាក់ទៀត ហើយឲ្យមនុស្សឯទៀតរួមរស់ជាមួយចុះ
11. ដ្បិតយ៉ាងនោះជាការមានទោសយ៉ាងធ្ងន់ ជាសេចក្តីទុច្ចរិតដែលគួរឲ្យពួកចៅក្រមធ្វើទោស