24. ប៉ុន្តែ កាលមនុស្សដួលចុះ តើមិនយកដៃទប់ខ្លួនទេឬអី ឬកាលណាមានសេចក្តីអន្តរាយ តើមិនស្រែករកគេជួយដែរឬ
25. ឯខ្ញុំ តើមិនបានស្រក់ទឹកភ្នែកនឹងមនុស្សដែលមានសេចក្តីលំបាក ហើយព្រួយចិត្តនឹងពួកអ្នកទុគ៌តទេឬអី
26. តែកាលខ្លួនខ្ញុំសង្ឃឹមនឹងបានសេចក្តីល្អ នោះសេចក្តីអាក្រក់បានមកដល់ កាលខ្ញុំបានទន្ទឹងចាំពន្លឺ នោះមានសុទ្ធតែសេចក្តីងងឹតវិញ
27. ចិត្តខ្ញុំខ្ជោលចុះឡើងឥតឈប់ឈរ មានគ្រាលំបាកបានមកលើខ្ញុំហើយ
28. ខ្ញុំដើរទៅដោយមានមុខខ្មៅ ដែលមិនមែនខ្មៅដោយថ្ងៃចាំងទេ ខ្ញុំក្រោកឡើងនៅកណ្តាលជំនុំ ស្រែករកគេជួយ
29. ខ្ញុំជាបងប្អូននឹងឆ្កែព្រៃ ហើយជាភឿនមិត្រនឹងសត្វអូសទ្រីចផង