យ៉ូប 30:23-28 ព្រះគម្ពីរបរិសុទ្ធ (KHOV)

23. ដ្បិត​ទូល‌បង្គំ​ដឹង​ថា ទ្រង់​នឹង​នាំ​ទូល‌បង្គំ​ឲ្យ​ត្រូវ​ស្លាប់ គឺ​ឲ្យ​ទៅ​ឯ​ទី​សំណាក់​ដែល​ទុក​សំរាប់​ឲ្យ​មនុស្ស​រស់​ទាំង​អស់​ចូល​ទៅ។

24. ប៉ុន្តែ កាល​មនុស្ស​ដួល​ចុះ តើ​មិន​យក​ដៃ​ទប់​ខ្លួន​ទេ​ឬ​អី ឬ​កាល​ណា​មាន​សេចក្តី​អន្តរាយ តើ​មិន​ស្រែក​រក​គេ​ជួយ​ដែរ​ឬ

25. ឯ​ខ្ញុំ តើ​មិន​បាន​ស្រក់​ទឹក​ភ្នែក​នឹង​មនុស្ស​ដែល​មាន​សេចក្តី​លំបាក ហើយ​ព្រួយ​ចិត្ត​នឹង​ពួក​អ្នក​ទុគ៌ត​ទេ​ឬ​អី

26. តែ​កាល​ខ្លួន​ខ្ញុំ​សង្ឃឹម​នឹង​បាន​សេចក្តី​ល្អ នោះ​សេចក្តី​អាក្រក់​បាន​មក​ដល់ កាល​ខ្ញុំ​បាន​ទន្ទឹង​ចាំ​ពន្លឺ នោះ​មាន​សុទ្ធ​តែ​សេចក្តី​ងងឹត​វិញ

27. ចិត្ត​ខ្ញុំ​ខ្ជោល​ចុះ​ឡើង​ឥត​ឈប់​ឈរ មាន​គ្រា​លំបាក​បាន​មក​លើ​ខ្ញុំ​ហើយ

28. ខ្ញុំ​ដើរ​ទៅ​ដោយ​មាន​មុខ​ខ្មៅ ដែល​មិន​មែន​ខ្មៅ​ដោយ​ថ្ងៃ​ចាំង​ទេ ខ្ញុំ​ក្រោក​ឡើង​នៅ​កណ្តាល​ជំនុំ ស្រែក​រក​គេ​ជួយ

យ៉ូប 30