13. ពររបស់មនុស្សដែលហៀបនឹងវិនាសទៅ ក៏ផ្តល់មកខ្ញុំ ខ្ញុំក៏បណ្តាលឲ្យចិត្តស្រីមេម៉ាយច្រៀងដោយអំណរ
14. ខ្ញុំបានតែងកាយដោយសេចក្តីសុចរិត ហើយសេចក្តីនោះក៏ហ៊ុមបាំងខ្ញុំ សេចក្តីយុត្តិធម៌របស់ខ្ញុំបានប្រៀបដូចជាអាវ និងមកុដដល់ខ្ញុំ
15. ខ្ញុំជាភ្នែកដល់មនុស្សខ្វាក់ ហើយជាជើងដល់មនុស្សខ្វិន
16. ក៏ជាឪពុកដល់ពួកអ្នកកំសត់ ហើយខ្ញុំក៏ខំពិនិត្យរកខុសត្រូវ ក្នុងរឿងក្តីរបស់អ្នកដែលខ្ញុំមិនស្គាល់ផង
17. ខ្ញុំបានបំបាក់ថ្គាមរបស់មនុស្សទុច្ចរិត ព្រមទាំងកន្ត្រាក់យករំពាពីធ្មេញរបស់គេចេញ
18. នោះខ្ញុំបាននឹកថា ខ្ញុំនឹងស្លាប់ក្នុងសំបុកខ្ញុំ ហើយនឹងចំរើនថ្ងៃអាយុខ្ញុំដូចជាខ្សាច់