យ៉ូប 28:8-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

8. អស់​ទាំង​សត្វ​ក្លាហាន​មិន​ដែល​បាន​ជាន់ ឯ​សិង្ហ​កំណាច​ក៏​មិន​បាន​ដើរ​នៅ​ទី​នោះ​ឡើយ

9. មនុស្ស​គេ​លូក​ដៃ​ទៅ​ឯ​ថ្ម​រឹង ក៏​គាស់​ភ្នំ​ឲ្យ​បាត​ត្រឡប់​ឡើង​ទៅ​លើ​វិញ

10. គេ​ចោះ​រូង​ទៅ​ក្នុង​ថ្មដា ហើយ​ភ្នែក​គេ​ក៏​ឃើញ​គ្រប់​ទាំង​អស់​ដែល​មាន​ដំឡៃ

11. គេ​ទប់​រន្ធ​ទឹក មិន​ឲ្យ​ហូរ​ចូល ឯ​របស់​ដែល​នៅ​កំបាំង គេ​នាំ​យក​ចេញ​មក​ដាក់​នៅ​ពន្លឺ។

12. ប៉ុន្តែ ចំណែក​ប្រាជ្ញា តើ​នឹង​រក​ឯ​ណា​បាន ហើយ​យោបល់ តើ​មាន​កន្លែង​នៅ​ឯ​ណា

13. មនុស្ស​លោក​មិន​ស្គាល់​ដំឡៃ​នៃ​ប្រាជ្ញា​ទេ ក៏​រក​មិន​ឃើញ​នៅ​ក្នុង​ស្ថាន​របស់​មនុស្ស​រស់​ដែរ

14. ទី​ជំរៅ​ពោល​ថា មិន​មែន​នៅ​ក្នុង​ខ្ញុំ​ទេ ហើយ​សមុទ្រ​ក៏​ថា មិន​មែន​នៅ​នឹង​ខ្ញុំ​ដែរ

15. នឹង​ទិញ​យក​ដោយ​មាស​មិន​បាន គេ​ក៏​មិន​ថ្លឹង​ប្រាក់​ចេញ​ថ្លៃ​ឲ្យ​បាន​ដែរ

16. នឹង​យក​មាស​ពី​ស្រុក​អូភារ ឬ​ត្បូង​អូនីក្ស ត្បូង‌កណ្តៀង​មក​រាប់​ដំឡៃ​នៃ​ប្រាជ្ញា​មិន​បាន

យ៉ូប 28