4. គេជីករន្ធនៅឆ្ងាយពីទីលំនៅរបស់មនុស្ស ជើងមនុស្សដើរពីលើឥតមានដឹងឡើយ គេត្រូវសំរូតចុះទៅនៅឆ្ងាយពីមនុស្សជាតិ ហើយក៏រត់ទៅរត់មកនៅទីនោះ
5. ពីក្នុងដីនោះ មានចេញជាអាហារ ហើយនៅខាងក្រោមក៏ត្រឡប់ត្រឡិន ដូចជាត្រូវភ្លើងឆេះ
6. ក្នុងថ្មទាំងនោះជាកន្លែងមានត្បូងកណ្តៀង ហើយក៏មានផង់មាសដែរ
7. ផ្លូវច្រកនោះគ្មានសត្វហើរណាដែលចាប់រំពាបានស្គាល់ទេ ឯភ្នែករអាតក៏មើលមិនឃើញផង
8. អស់ទាំងសត្វក្លាហានមិនដែលបានជាន់ ឯសិង្ហកំណាចក៏មិនបានដើរនៅទីនោះឡើយ
9. មនុស្សគេលូកដៃទៅឯថ្មរឹង ក៏គាស់ភ្នំឲ្យបាតត្រឡប់ឡើងទៅលើវិញ
10. គេចោះរូងទៅក្នុងថ្មដា ហើយភ្នែកគេក៏ឃើញគ្រប់ទាំងអស់ដែលមានដំឡៃ