18. មិនបាច់នឹងនិយាយដល់ផ្កាថ្ម ឬពីកែវមុក្តាទេ ដ្បិតប្រាជ្ញាមានដំឡៃច្រើន លើសជាងត្បូងទទឹមទៅទៀត
19. ត្បូងទោបុ័តពីស្រុកអេធីយ៉ូពីក៏មិនស្មើផង ហើយដំឡៃនោះនឹងរាប់ដោយមាសមិនបាន
20. ដូច្នេះ តើប្រាជ្ញាមកពីណា ហើយទីកន្លែងរបស់យោបល់នៅឯណា
21. ដ្បិតទីនោះកំបាំងនឹងភ្នែករបស់មនុស្ស ហើយបិទទុកមិនឲ្យសត្វហើរលើអាកាសឃើញឡើយ
22. ស្ថានវិនាស និងស្ថានស្លាប់ពោលថា ត្រចៀករបស់យើងបានគ្រាន់តែឮនិយាយប៉ុណ្ណោះ។
23. ព្រះទ្រង់ជ្រាបផ្លូវនៃប្រាជ្ញា ហើយក៏ស្គាល់ទីកន្លែងដែរ
24. ដ្បិតទ្រង់ទតមើលទៅដល់ចុងផែនដីបំផុត ក៏ឃើញទាំងអស់ដែលនៅក្រោមផ្ទៃមេឃ
25. ទ្រង់បានធ្វើឲ្យខ្យល់មានកំណត់ទំងន់ ហើយបានកំណត់រង្វាល់ទឹកដែរ
26. ក្នុងកាលដែលទ្រង់បានដាក់កំរិតដល់ទឹកភ្លៀង ហើយឲ្យមានផ្លូវសំរាប់ផ្លេកបន្ទោរនៃផ្គរលាន់
27. ក្នុងកាលនោះ ទ្រង់បានឃើញប្រាជ្ញាហើយ ក៏ថ្លែងប្រាប់ឲ្យស្គាល់ដែរ គឺទ្រង់ដែលតាំងឲ្យមានប្រាជ្ញា អើ ទ្រង់បានស្វែងប្រមូលទុក
28. រួចមានព្រះបន្ទូលដល់មនុស្សយើងថា មើល សេចក្តីកោតខ្លាចដល់ព្រះអម្ចាស់ នោះហើយជាប្រាជ្ញា ហើយដែលថយឆ្ងាយពីការអាក្រក់ នោះឯងជាយោបល់។