1. ពិតប្រាកដជាមានកន្លែងជីករកប្រាក់បាន ក៏មានទីដែលរកបានមាស សំរាប់យកទៅសំរង
2. ឯដែកគេយកពីដីមក ហើយទង់ដែង គេរំលាយមកពីថ្ម
3. មនុស្សគេកំចាត់សេចក្តីងងឹតចេញ គេស្វែងរកថ្មលាក់កំបាំងក្នុងទីងងឹតសូន្យសុង រហូតដល់ទីជ្រៅបំផុត
4. គេជីករន្ធនៅឆ្ងាយពីទីលំនៅរបស់មនុស្ស ជើងមនុស្សដើរពីលើឥតមានដឹងឡើយ គេត្រូវសំរូតចុះទៅនៅឆ្ងាយពីមនុស្សជាតិ ហើយក៏រត់ទៅរត់មកនៅទីនោះ
5. ពីក្នុងដីនោះ មានចេញជាអាហារ ហើយនៅខាងក្រោមក៏ត្រឡប់ត្រឡិន ដូចជាត្រូវភ្លើងឆេះ