12. មើល អ្នករាល់គ្នាក៏បានឃើញសេចក្តីទាំងនេះហើយ ដូច្នេះ ហេតុអ្វីបានជាអ្នករាល់គ្នាកើតមានគំនិតផ្តេសផ្តាសអីម៉្លេះ។
13. នេះហើយជាចំណែកដែលព្រះបំរុងទុកដល់មនុស្សអាក្រក់ គឺជាសេចក្តីដែលមនុស្សសង្កត់សង្កិន ត្រូវទទួលពីព្រះដ៏មានគ្រប់ព្រះចេស្តា
14. បើកាលណាកូនចៅគេបានចំរើនជាច្រើនឡើង នោះគឺសំរាប់តែដាវប៉ុណ្ណោះ ហើយពូជពង្សគេមិនបានបរិភោគឆ្អែតទេ
15. ពួកគេដែលសល់នៅ នឹងត្រូវស្លាប់ ហើយកប់ទៅ ឯប្រពន្ធដែលនៅមេម៉ាយ នោះមិនយំសោកទេ
16. ទោះបើគេប្រមូលប្រាក់ទុកដូចជាធូលីដី ក៏ត្រៀមទុកសំលៀកបំពាក់ដូចជាភក់
17. នោះគេនឹងរៀបចំបាន តែគឺពួកសុចរិតជាអ្នកស្លៀកពាក់វិញ ហើយពួកអ្នកដែលផូរផង់គេនឹងចែកប្រាក់គ្នា
18. ពួកអាក្រក់នោះគេសង់ផ្ទះខ្លួន ដូចជាមេអំបៅ ហើយដូចជាបង្ហាដែលអ្នកចាំយាមធ្វើ
19. គេដេកទៅទាំងមានទ្រព្យ តែគ្មានអ្នកណារៀបចំកប់ឲ្យទេ គេបើកភ្នែកឡើង ហើយគ្មានខ្លួនគេទៀត
20. សេចក្តីស្ញែងខ្លាចក៏តាមគេទាន់ ដូចជាទឹកជន់ ខ្យល់កួចនាំយកគេទៅបាត់ទាំងយប់
21. ខ្យល់ពីខាងកើតផាត់យកគេ ឲ្យគេបាត់ទៅ ក៏បោសរំលីងគេចេញពីទីកន្លែងរបស់គេ