យ៉ូប 26:5-14 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. ទោះ​ទាំង​មនុស្ស​ស្លាប់ ក៏​ញ័រ​រន្ធត់​នៅ​ចំពោះ​ព្រះ គឺ​នៅ​ក្នុង​ស្ថាន​ក្រោម​ទឹក ព្រម​ទាំង​ពួក​នៅ​ទី​នោះ​ផង

6. ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ក៏​អាក្រាត​ទទេ​នៅ​ចំពោះ​ព្រះ ហើយ​ទី​ជង្ហុក​ជ្រៅ​គ្មាន​អ្វី​គ្រប​បាំង​ឡើយ

7. ទ្រង់​ត្រដាង​ទិស​ខាង​ជើង​ពី​លើ​ទី​ល្ហល្ហេវ ហើយ​ក៏​ព្យួរ​ផែនដី​នៅ​ទទេ​ធេង

8. ទ្រង់​ចង​ទប់​ទឹក​នៅ​ក្នុង​ពពក​យ៉ាង​ក្រាស់​របស់​ទ្រង់ ហើយ​ពពក​មិន​ធ្លាយ​ពី​ក្រោម​ទេ

9. ទ្រង់​បាំង​ខាង​មុខ​បល្ល័ង្ក​ទ្រង់ ហើយ​ត្រដាង​ពពក​របស់​ទ្រង់​ពី​លើ

10. ទ្រង់​បាន​ធ្វើ​របង​ព័ទ្ធ​ជុំវិញ​ទឹក ដរាប​ដល់​ពន្លឺ ហើយ​នឹង​ងងឹត​ផុត​ទៅ​ហើយ

11. សសរ​នៃ​ផ្ទៃ​មេឃ​ញញ័រ ហើយ​មាន​សេចក្តី​អស្ចារ្យ ដោយ​ទ្រង់​បន្ទោស

12. ទ្រង់​ធ្វើ​ឲ្យ​សមុទ្រ​កំរើក​ឡើង ដោយ​ឥទ្ធិ‌ឫទ្ធិ​របស់​ទ្រង់ ហើយ​ក៏​វាយ​កំទេច​សេចក្តី​ឆ្មើង‌ឆ្មៃ

13. ទ្រង់​តុប‌តែង​ផ្ទៃ​មេឃ ដោយ‌សារ​ព្រះ‌វិញ្ញាណ​ទ្រង់ ហើយ​ព្រះ‌ហស្ត​ទ្រង់​បាន​ចាក់​ទំលុះ​ពស់ ដែល​កំពុង​តែ​លឿន​ទៅ

14. មើល ការ​ទាំង​នេះ​គ្រាន់​តែ​ជា​កិច្ច​ខាង​ក្រៅ​របស់​ទ្រង់​ទេ ហើយ​យើង​ឮ​និយាយ​ពី​ទ្រង់ ជា​សំឡេង​ខ្សាវៗ​យ៉ាង​ណា​ទៅ ឯ​សំឡេង​លាន់​ឮ​ពី​ឥទ្ធិ‌ឫទ្ធិ​របស់​ទ្រង់ នោះ​តើ​អ្នក​ណា​នឹង​យល់​បាន។

យ៉ូប 26