យ៉ូប 25:2-5 ព្រះគម្ពីរបរិសុទ្ធ (KHOV)

2. ព្រះ‌ចេស្តា និង​សេចក្តី​ស្ញែង​ខ្លាច​នៅ​នឹង​ទ្រង់ ក៏​ធ្វើ​ឲ្យ​មាន​សេចក្តី​សុខ​នៅ​ស្ថាន​ដ៏​ខ្ពស់​របស់​ទ្រង់

3. ឯ​ចំនួន​ពល​ទ័ព​ទ្រង់ តើ​នឹង​រាប់​បាន​ឬ តើ​មាន​អ្នក​ឯ​ណា​ដែល​ពន្លឺ​ទ្រង់​មិន​រះ​ឡើង​បំភ្លឺ​ដល់​គេ​នោះ

4. ដូច្នេះ ធ្វើ​ដូច​ម្តេច​ឲ្យ​មនុស្ស​បាន​សុចរិត​នៅ​ចំពោះ​ព្រះ​បាន ឬ​ធ្វើ​ដូច​ម្តេច​ឲ្យ​មនុស្ស​ដែល​កើត​ពី​ស្ត្រី​មក​បាន​បរិសុទ្ធ

5. មើល ទាំង​ខែ​ក៏​មិន​ភ្លឺ​ដែរ ហើយ​ផ្កាយ​ទាំង​ប៉ុន្មាន​ក៏​មិន​ជ្រះ‌ថ្លា​នៅ​ព្រះ‌នេត្រ​ទ្រង់​ផង

យ៉ូប 25