1. អស់ទាំងពេលវេលា មិនបានលាក់នឹងព្រះដ៏មានគ្រប់ព្រះចេស្តាទេ ចុះហេតុអ្វីបានជាអស់ពួកអ្នកដែលស្គាល់ទ្រង់ មិនដែលឃើញថ្ងៃរបស់ទ្រង់ខ្លះ
2. មានពួកមនុស្សដែលបន្ថយគោលចារឹក គេរឹបជាន់យកហ្វូងចៀមទៅចិញ្ចឹមវិញ
3. គេពង្រត់សត្វលារបស់ពួកកំព្រាទៅបាត់ គេទទួលបញ្ចាំយកគោរបស់ស្រីមេម៉ាយ
4. គេបង្ខំមនុស្សកំសត់ឲ្យចៀសពីផ្លូវចេញ ពួកអ្នកក្រីក្រនៅផែនដី ក៏គេចពួនទាំងអស់គ្នា
5. មើល អ្នកទាំងអស់នោះប្រៀបដូចជាលាព្រៃនៅទីរហោស្ថាន គេចេញទៅឯការរបស់គេ ហើយខំខ្មីឃ្មាតរករបឹប គេបានអាហារសំរាប់ខ្លួនគេ និងពួកកូនចៅគេ អំពីទីរហោស្ថាននោះមក
6. គេច្រូតសំណល់ស្រូវដែលសល់នៅក្នុងស្រែ ក៏បេះសន្សំផលទំពាំងបាយជូររបស់មនុស្សអាក្រក់នោះ
7. គេដេកនៅខ្លួនទទេ១យប់ទាល់ភ្លឺ ឥតមានអ្វីដណ្តប់ខ្លួននៅពេលរងា
8. គេត្រូវហាលភ្លៀងដែលមកពីភ្នំ ក៏អែបនឹងថ្មដា ដោយឥតមានទីជ្រកឡើយ