4. នោះខ្ញុំនឹងបានរៀបរាប់ពីដំណើរខ្ញុំដោយលំដាប់ទូលនៅចំពោះទ្រង់ ហើយនឹងបំពេញមាត់ខ្ញុំដោយសេចក្តីជជែកតវ៉ា
5. ខ្ញុំនឹងបានស្គាល់ពាក្យណាដែលទ្រង់នឹងឆ្លើយមកខ្ញុំ ហើយយល់សេចក្តីដែលទ្រង់ចង់មានព្រះបន្ទូលតប
6. តើទ្រង់នឹងតវ៉ានឹងខ្ញុំ ដោយនូវអំណាចទ្រង់ដ៏ធំឬអី ទេ គឺទ្រង់នឹងប្រុងស្តាប់ខ្ញុំវិញជាពិត
7. នៅទីនោះ មនុស្សទៀងត្រង់នឹងប្រឹក្សានឹងទ្រង់បាន យ៉ាងនោះខ្ញុំនឹងបានរួចជាដរាប ពីអំណាចចៅក្រមដែលជំនុំជំរះខ្ញុំ
8. តែមើល ខ្ញុំដើរទៅខាងមុខ តែទ្រង់មិនមែននៅទីនោះក៏ថយទៅក្រោយ តែរកសំគាល់ទ្រង់មិនបាន
9. ក៏ទៅខាងឆ្វេងក្នុងកាលដែលទ្រង់ប្រកបកិច្ចការ តែខ្ញុំមើលទ្រង់មិនឃើញ ហើយទ្រង់ពួននៅខាងស្តាំ មិនឲ្យខ្ញុំឃើញឡើយ។
10. ប៉ុន្តែ ទ្រង់ស្គាល់ផ្លូវដើររបស់ខ្ញុំ ហើយកាលណាទ្រង់បានសាកលខ្ញុំស្រេចហើយ នោះខ្ញុំនឹងចេញមកដូចជាមាស
11. ជើងខ្ញុំបានដើរជាប់តាមជំហានទ្រង់ ខ្ញុំបានកាន់តាមផ្លូវទ្រង់ ឥតងាកបែរទៅខាងណាឡើយ
12. ខ្ញុំមិនដែលគេចថយចេញពីបង្គាប់នៃព្រះរឹមទ្រង់ទេ ខ្ញុំបានខំប្រមូលទុកព្រះបន្ទូលនៃព្រះឱស្ឋទ្រង់ ជាជាងអាហារដែលខ្ញុំត្រូវការផង
13. ទ្រង់មានគំនិតតែ១ តើអ្នកណានឹងបំផ្លាស់បំប្រែព្រះហឫទ័យទ្រង់បាន ការអ្វីដែលទ្រង់ចង់ធ្វើ នោះក៏ធ្វើទៅ
14. ដ្បិតទ្រង់ធ្វើសំរេចសេចក្តីដែលបានដំរូវទុកសំរាប់ខ្ញុំ ហើយមានសេចក្តីយ៉ាងនោះជាច្រើនទៀតនៅនឹងទ្រង់ដែរ
15. ដូច្នេះ ខ្ញុំក៏ភ័យស្លុតនៅចំពោះទ្រង់ បើកាលណាខ្ញុំគ្រាន់តែនឹកពិចារណា នោះខ្ញុំខ្លាចទ្រង់ណាស់
16. ដ្បិតព្រះទ្រង់បានធ្វើឲ្យខ្ញុំស្រយុតចិត្ត ព្រះដ៏មានគ្រប់ព្រះចេស្តា ទ្រង់បានធ្វើឲ្យខ្ញុំស្ញែងខ្លាច
17. ដោយព្រោះទ្រង់មិនបានកាត់ខ្ញុំចេញពីមុខសេចក្តីងងឹតនេះ ក៏មិនបានលាក់សេចក្តីងងឹតយ៉ាងក្រាស់នេះនឹងខ្ញុំដែរ។