4. នោះខ្ញុំនឹងបានរៀបរាប់ពីដំណើរខ្ញុំដោយលំដាប់ទូលនៅចំពោះទ្រង់ ហើយនឹងបំពេញមាត់ខ្ញុំដោយសេចក្តីជជែកតវ៉ា
5. ខ្ញុំនឹងបានស្គាល់ពាក្យណាដែលទ្រង់នឹងឆ្លើយមកខ្ញុំ ហើយយល់សេចក្តីដែលទ្រង់ចង់មានព្រះបន្ទូលតប
6. តើទ្រង់នឹងតវ៉ានឹងខ្ញុំ ដោយនូវអំណាចទ្រង់ដ៏ធំឬអី ទេ គឺទ្រង់នឹងប្រុងស្តាប់ខ្ញុំវិញជាពិត
7. នៅទីនោះ មនុស្សទៀងត្រង់នឹងប្រឹក្សានឹងទ្រង់បាន យ៉ាងនោះខ្ញុំនឹងបានរួចជាដរាប ពីអំណាចចៅក្រមដែលជំនុំជំរះខ្ញុំ
8. តែមើល ខ្ញុំដើរទៅខាងមុខ តែទ្រង់មិនមែននៅទីនោះក៏ថយទៅក្រោយ តែរកសំគាល់ទ្រង់មិនបាន
9. ក៏ទៅខាងឆ្វេងក្នុងកាលដែលទ្រង់ប្រកបកិច្ចការ តែខ្ញុំមើលទ្រង់មិនឃើញ ហើយទ្រង់ពួននៅខាងស្តាំ មិនឲ្យខ្ញុំឃើញឡើយ។
10. ប៉ុន្តែ ទ្រង់ស្គាល់ផ្លូវដើររបស់ខ្ញុំ ហើយកាលណាទ្រង់បានសាកលខ្ញុំស្រេចហើយ នោះខ្ញុំនឹងចេញមកដូចជាមាស
11. ជើងខ្ញុំបានដើរជាប់តាមជំហានទ្រង់ ខ្ញុំបានកាន់តាមផ្លូវទ្រង់ ឥតងាកបែរទៅខាងណាឡើយ