19. ពួកមនុស្សសុចរិតក៏ឃើញ ហើយមានសេចក្តីអំណរ ពួកមនុស្សផូរផង់នឹងសើចឡកឲ្យគេថា
20. ពួកអ្នកដែលបានលើកគ្នាទាស់នឹងយើង គេត្រូវសាបសូន្យហើយ ឯសំណល់របស់គេ នោះភ្លើងបានឆេះអស់ទៅ។
21. ដូច្នេះ ចូរអ្នកផ្គាប់ផ្គុនទ្រង់ ហើយមានសេចក្តីមេត្រីនឹងទ្រង់ចុះ នោះនឹងបានចំរើនប្រយោជន៍ដល់ខ្លួន
22. ខ្ញុំសូមឲ្យអ្នកទទួលសេចក្តីបង្រៀនពីព្រះឱស្ឋទ្រង់ ហើយប្រមូលទុកអស់ទាំងព្រះបន្ទូលនៃទ្រង់នៅក្នុងចិត្តចុះ
23. បើអ្នកវិលត្រឡប់មកឯព្រះដ៏មានគ្រប់ព្រះចេស្តាវិញ នោះនឹងបានតាំងឡើងហើយ គឺបើអ្នកកំចាត់សេចក្តីទុច្ចរិតឲ្យឆ្ងាយចេញពីទីលំនៅរបស់អ្នកទៅ
24. ហើយបោះបង់ចោលទ្រព្យវិសេសរបស់អ្នកទៅក្នុងធូលីដី ព្រមទាំងមាសពីស្រុកអូភារទៅក្នុងថ្មនៅបាតជ្រោះទឹកផង
25. នោះព្រះដ៏មានគ្រប់ព្រះចេស្តា ទ្រង់នឹងបានជាទ្រព្យវិសេស និងជាប្រាក់មានសាច់សុទ្ធដល់អ្នកហើយ
26. ដ្បិតយ៉ាងនោះអ្នកនឹងបានពេញចិត្ត ដោយសារព្រះដ៏មានគ្រប់ព្រះចេស្តាវិញ ក៏នឹងអាចងើបមុខមើលចំទៅឯទ្រង់ផង
27. អ្នកនឹងអធិស្ឋានដល់ទ្រង់ ហើយទ្រង់នឹងទទួល យ៉ាងនោះអ្នកនឹងបានលាបំណន់របស់អ្នក
28. កាលណាអ្នកសំរេចនឹងធ្វើការអ្វី នោះនឹងបានសំរេចដូចបំណង នឹងមានពន្លឺភ្លឺមកលើផ្លូវរបស់អ្នកដែរ
29. កាលណាគេបន្ទាបទៅ នោះអ្នកនឹងនឹកថា មានការលើកឡើងវិញ ឯមនុស្សសុភាពទ្រង់នឹងជួយសង្គ្រោះ
30. ទ្រង់នឹងជួយទាំងមនុស្សដែលមិនមែនឥតទោសឲ្យរួចផង អើ អ្នកនោះនឹងបានរួចដោយសារសេចក្តីបរិសុទ្ធរបស់ដៃអ្នក។