16. ជាពួកមនុស្សដែលត្រូវឆក់យកទៅមុនកំណត់ ដែលទីពឹងគេ បានហូរទៅបាត់ដូចជាទឹកជ្រោះ
17. គេបានទូលដល់ព្រះថា ចូរថយចេញពីយើងទៅ ហើយថា តើព្រះដ៏មានគ្រប់ព្រះចេស្តា ទ្រង់អាចនឹងប្រោសដល់យើងយ៉ាងណាបាន
18. ប៉ុន្តែ គឺទ្រង់ដែលបានបំពេញផ្ទះគេ ដោយអស់ទាំងរបស់ល្អផង តែសូមឲ្យគំនិតនៃមនុស្សអាក្រក់នៅឆ្ងាយពីខ្ញុំទៅ
19. ពួកមនុស្សសុចរិតក៏ឃើញ ហើយមានសេចក្តីអំណរ ពួកមនុស្សផូរផង់នឹងសើចឡកឲ្យគេថា
20. ពួកអ្នកដែលបានលើកគ្នាទាស់នឹងយើង គេត្រូវសាបសូន្យហើយ ឯសំណល់របស់គេ នោះភ្លើងបានឆេះអស់ទៅ។
21. ដូច្នេះ ចូរអ្នកផ្គាប់ផ្គុនទ្រង់ ហើយមានសេចក្តីមេត្រីនឹងទ្រង់ចុះ នោះនឹងបានចំរើនប្រយោជន៍ដល់ខ្លួន