1. នោះអេលីផាស សាសន៍ថេម៉ាន ក៏ឆ្លើយឡើងថា
2. តើមនុស្សនឹងមានប្រយោជន៍ដល់ព្រះបានឬទេ ឯមនុស្សប្រាជ្ញ គេមានប្រយោជន៍ចំពោះតែខ្លួនគេប៉ុណ្ណោះ
3. បើអ្នកជាមនុស្សសុចរិត នោះតើចំរើនសេចក្តីអំណរដល់ព្រះដ៏មានគ្រប់ព្រះចេស្តាឬអី បើអ្នកកែផ្លូវអ្នកឲ្យត្រឹមត្រូវឡើង នោះតើជាកំរៃដល់ទ្រង់ឬ
4. តើដោយព្រោះតែអ្នកមានសេចក្តីកោតខ្លាចដល់ព្រះ បានជាទ្រង់បន្ទោសអ្នក ហើយរួមចូលជាគូក្តីជាមួយនឹងអ្នកឬ
5. ឯអំពើអាក្រក់របស់អ្នក តើមិនមែនធំសំបើមវិញទេឬអី ហើយសេចក្តីទុច្ចរិតរបស់អ្នកក៏មិនចេះអស់ដែរ
6. ដ្បិតអ្នកបានបង្អត់ដល់បងប្អូនអ្នកដោយឥតហេតុ ហើយបានសំរាតយកពីមនុស្សកំសត់ទុគ៌តផង
7. អ្នកមិនបានឲ្យទឹកដល់មនុស្សហេវផឹកឡើយ ក៏បានបង្អត់អាហារដល់មនុស្សឃ្លានដែរ
8. មនុស្សខ្លាំងពូកែបានជាម្ចាស់លើផែនដី មនុស្សមានបណ្តាសក្តិបានតាំងទីលំនៅនៅក្នុងស្រុក
9. អ្នកបានបណ្តេញស្រីមេម៉ាយឲ្យទៅដោយដៃទទេ ហើយបានបំបាក់ដៃនៃពួកកំព្រា
10. ហេតុនោះបានជាមានអន្ទាក់នៅព័ទ្ធជុំវិញអ្នក ហើយមានសេចក្តីស្ញែងខ្លាចភ្លាមៗមកបំភ័យអ្នក