5. ចូរចំណាំមើលខ្ញុំ ហើយមានសេចក្តីអស្ចារ្យចុះ រួចដាក់ដៃខ្ទប់មាត់ទៅ
6. កាលណាខ្ញុំនឹកពីសេចក្តីទាំងនេះ នោះខ្ញុំមានសេចក្តីតក់ស្លុត ហើយសេចក្តីភ័យខ្លាចក៏បំព្រឺសាច់ខ្ញុំ
7. គឺថា ហេតុអ្វីបានជាពួកមនុស្សអាក្រក់មានជីវិតរស់នៅ អាយុក៏វែង អើ គេក៏ឡើងជាមានអំណាចយ៉ាងធំផង
8. ពូជពង្សរបស់គេក៏បានតាំងឡើងជាមួយ នៅភ្នែកគេ ហើយកូនចៅគេនៅចំពោះគេដែរ
9. ទីលំនៅគេនៅជាសុខឥតភ័យខ្លាច ហើយដំបងនៃព្រះមិនដែលប៉ះពាល់គេឡើយ