31. តើអ្នកណានឹងប្រាប់ផ្ទាល់រូបគេពីផ្លូវរបស់គេ តើអ្នកណានឹងសងគេ តាមការដែលគេបានប្រព្រឹត្ត
32. ប៉ុន្តែ នឹងត្រូវសែងគេនាំយកទៅឯទីកប់ខ្មោច ហើយនឹងមានមនុស្សចាំយាមផ្នូរដែរ
33. គំនរដុំដីនៅច្រកភ្នំនឹងបានស្រួលដល់គេ ហើយអស់ទាំងមនុស្សនឹងទៅតាមគេ ដូចជាមានមនុស្សឥតគណនាបានទៅមុខគេដែរ
34. ចុះអ្នករាល់គ្នាយកសេចក្តីឥតប្រយោជន៍មក ចង់ជួយកំសាន្តចិត្តខ្ញុំធ្វើអី ដែលពាក្យចំឡើយរបស់អ្នករាល់គ្នាសុទ្ធតែជាសេចក្តីកំភូតដូច្នេះ។