1. នោះយ៉ូបក៏ឆ្លើយឡើងថា
2. សូមផ្ចង់ចិត្តស្តាប់ពាក្យខ្ញុំសិន ឲ្យខ្ញុំក្សាន្តទុក្ខត្រឹមប៉ុណ្ណេះ
3. សូមទ្រាំឲ្យខ្ញុំនិយាយខ្លះផង រួចក្រោយដែលខ្ញុំបាននិយាយចប់ហើយ នោះសឹមឡកឡឺយចុះ
4. ចំណែកខ្ញុំ តើសេចក្តីដំអូញខ្ញុំបានដំរង់ដល់មនុស្សឬអី បើដូច្នេះ ធ្វើដូចម្តេចនឹងឲ្យខ្ញុំមិនមានសេចក្តីអន់ចិត្តបាន
5. ចូរចំណាំមើលខ្ញុំ ហើយមានសេចក្តីអស្ចារ្យចុះ រួចដាក់ដៃខ្ទប់មាត់ទៅ
6. កាលណាខ្ញុំនឹកពីសេចក្តីទាំងនេះ នោះខ្ញុំមានសេចក្តីតក់ស្លុត ហើយសេចក្តីភ័យខ្លាចក៏បំព្រឺសាច់ខ្ញុំ