3. ខ្ញុំបានឮសេចក្តីបន្ទោសនោះ ដែលជាសេចក្តីទំនាស់ចិត្តខ្ញុំ វិញ្ញាណនៃសេចក្តីចេះដឹងរបស់ខ្ញុំក៏បណ្តាលឲ្យខ្ញុំឆ្លើយឡើង
4. តើអ្នកមិនបានដឹងសេចក្តីនេះទេឬអី ថាតាំងពីចាស់បុរាណមក គឺពីកាលព្រះបានដាក់មនុស្សឲ្យមាននៅផែនដី
5. នោះការជ័យជំនះរបស់មនុស្សអាក្រក់នៅមិនយូរប៉ុន្មាន ហើយសេចក្តីរីករាយរបស់មនុស្សទមិលល្មើសក៏នៅតែ១ភ្លែតទេ
6. ទោះបើគេមានកំពស់ដល់ផ្ទៃមេឃ ហើយក្បាលគេលូតឡើងដល់ពពកក៏ដោយ
7. គង់តែនឹងត្រូវវិនាសទៅជានិច្ចដូចជាលាមករបស់ខ្លួនគេដែរ ឯពួកអ្នកដែលធ្លាប់ឃើញគេ នោះនឹងសួរថា តើគេនៅឯណា
8. គេនឹងហោះហើរទៅបាត់ដូចជាសប្តិ ឥតមានអ្នកណាឃើញទៀតឡើយ អើ នឹងត្រូវបណ្តេញទៅដូចជាការជាក់ស្តែងនៅពេលយប់ផង
9. នោះភ្នែកដែលធ្លាប់ឃើញគេ នឹងមិនឃើញគេទៀតទេ ហើយទីកន្លែងរបស់គេនឹងលែងឃើញគេដែរ
10. កូនចៅគេនឹងសូមអង្វរដល់ពួកទាល់ក្រ ដៃរបស់ខ្លួនគេនឹងត្រូវប្រគល់ទ្រព្យសម្បត្តិទៅវិញ
11. ឆ្អឹងគេពេញកំឡាំងដោយសណ្ឋាននៅក្មេង ប៉ុន្តែនឹងត្រូវដេកចុះ ទៅក្នុងធូលីដី ជាមួយនឹងខ្លួនគេដែរ។