10. កូនចៅគេនឹងសូមអង្វរដល់ពួកទាល់ក្រ ដៃរបស់ខ្លួនគេនឹងត្រូវប្រគល់ទ្រព្យសម្បត្តិទៅវិញ
11. ឆ្អឹងគេពេញកំឡាំងដោយសណ្ឋាននៅក្មេង ប៉ុន្តែនឹងត្រូវដេកចុះ ទៅក្នុងធូលីដី ជាមួយនឹងខ្លួនគេដែរ។
12. ទោះបើសេចក្តីអាក្រក់មានរសផ្អែមនៅក្នុងមាត់គេ ទោះបើគេលាក់សេចក្តីនោះនៅក្រោមអណ្តាត
13. ទោះបើលៃលកសំចៃទុក មិនចង់លេបចុះទៅ គឺបៀមទុកនៅតែក្នុងមាត់វិញក៏ដោយ
14. គង់តែអាហារនៅក្នុងពោះគេបានប្រែក្លាយទៅ ឲ្យបានជាពិសនៃពស់ហនុមាននៅក្នុងខ្លួនគេដែរ
15. គេបានលេបទ្រព្យសម្បត្តិចូលទៅ ហើយនឹងត្រូវក្អួតចេញមកវិញ ព្រះទ្រង់នឹងកំចាត់របស់ទាំងនោះចេញពីពោះគេ
16. គេនឹងជញ្ជក់ពិសរបស់ពស់ហនុមាន ហើយនឹងស្លាប់ ដោយសារអណ្តាតពស់វែក
17. គេនឹងលែងមើលទឹកឃ្មុំ ដែលហូរដូចទឹកទន្លេ និងទឹកដោះដែលហូរដូចទឹកស្ទឹងទៀត